ភេរវករទាំងនោះកំពុងមានសកម្មភាពយ៉ាងសកម្មនៅក្នុងខេត្ត Sousse។ ខេត្ត Sousse ជាខេត្តឆ្នេរសមុទ្រសំខាន់នៅភាគខាងកើតតំបន់ភាគកណ្តាលនៃប្រទេសទុយនីស៊ី។
សេចក្តីថ្លែងការណ៍របស់ក្រសួងរៀបរាប់ថា ក្រុមភេរវករនេះក៏ធ្វើសកម្មភាពយ៉ាងសកម្មផងដែរនៅក្នុងខេត្តចំនួនពីរផ្សេងទៀតគឺខេត្ត Kasserine ក្នុងតំបន់ភាគកណ្តាលនៅជិតព្រំដែនប្រទេសអាល់ហ្សេរី និងតំបន់ Gabes នៅភាគអាគ្នេយ៍ជិតព្រំដែនប្រទេសលីប៊ី។
សេចក្តីរាយការណ៍បន្ថែមថាក្រុមជនសង្ស័យបានរៀបចំផែនការវាយប្រហារភេរវកម្មកំណត់គោលដៅលើគ្រឹះស្ថាននិងអង្គភាពសន្តិសុខ។ ការស៊ើបអង្កេតស៊ីជម្រៅបានបញ្ជាក់ថា ក្រុមជ្រុលនិយមទាំងនេះបានទាក់ទងផ្ទាល់ជាមួយភេរវករផ្សេងទៀតតាមរយៈបណ្តាញសង្គម។ ពួកគេទទួលបានការបណ្តុះបណ្តាល និងត្រៀមខ្លួនបានយ៉ាងល្អដើម្បីផលិតគ្រឿងផ្ទុះ។
គួររំលឹកផងដែរថា ប្រទេសទុយនីស៊ីចាប់ផ្តើមកើតមានកម្មភាពភេរវកម្មចាប់តាំងពីឆ្នាំ ២០១១មក និងហេតុការណ៍ភេរវកម្មបានបណ្តាលឱ្យភ្នាក់ងារសន្តិសុខ យោធា ជនស៊ីវិល និងភ្ញៀវទេសចរបរទេសបរទេសជាច្រើននាក់ស្លាប់។ ប្រភព៖ NCTC
No comments