Page Nav

HIDE

Breaking News:

latest

សិក្ខាសាលាផ្សព្វផ្សាយ “ច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាតនិងផលិតផលប្រេងកាត និងវគ្គបណ្តុះបណ្តាលស្តីពីហានិភ័យស្ថានីយ និងសារាចរសុវត្ថិភាពសម្រាប់ការរៀបចំស្ថានីយប្រេង និងឧស្ម័នឥន្ធនៈ”




ឯកឧត្តម អុឹង អៀង រដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពល បានអញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាផ្សព្វផ្សាយ “ច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាតនិងផលិតផលប្រេងកាត និងវគ្គបណ្តុះបណ្តាលស្តីពីហានិភ័យស្ថានីយ និងសារាចរសុវត្ថិភាពសម្រាប់ការរៀបចំស្ថានីយប្រេង និងឧស្ម័នឥន្ធនៈ”  ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លី សារី អភិបាលរងនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ រដ្ឋបាលក្រុង/ស្រុក រដ្ឋបាលសង្កាត់នៃក្រុង មន្ទីររ៉ែនិងថាមពល មន្ទីរជំនាញពាក់ព័ន្ធ អ្នកសាងសង់ស្ថានីយ និងអាជីវករម្ចាស់ស្ថានីយប្រេងនិងឧស្ម័នឥន្ធនៈ នៅក្នុងខេត្តបន្ទាយមានជ័យ។
សិក្ខាសាលានេះ មានគោលបំណងដូចខាងក្រោម៖
១-បង្កើនការយល់ដឹងអំពីច្បាប់ អំពីហានិភ័យដែលអាចកើតមានឡើង និងអំពីបែបបទ និងនីតិវិធីក៏ដូចជាបច្ចេកទេសសុវត្ថិភាពក្នុងការគ្រប់គ្រងនិងប្រកបអាជីវកម្មដល់ម្ចាស់ស្ថានីយ អ្នកសាងសង់ស្ថានីយ និងអ្នកធ្វើការស្តុកទុក ផលិតផលប្រេងកាត
២-ពង្រឹងសមត្ថភាពមន្ត្រីជំនាញបច្ចេកទេស មន្ទីររ៉ែនិងថាមពល និងស្ថាប័នពាក់ព័ន្ធ ឱ្យយល់ពីតួនាទីភារកិច្ច និងនីតិវិធីនានាដើម្បីមានភាពងាយស្រួលក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋក៏ដូចជាការចុះត្រួតពិនិត្យនិងធ្វើអធិការកិច្ចប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល និងតម្លាភាព ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានាជាធរមាន។
ឆ្លៀតក្នុងឱកាសនេះ ក្រសួងរ៉ែនិងថាមពល សូមថ្លែងអំណរគុណចំពោះធុរជនគំរូ និងជាម្ចាស់ស្ថានីយចំនួន ០២រូប ក្នុងខេត្តបន្ទាយមានជ័យ រួមមាន៖
១.លោក តាន់ វណ្ណៈ      ម្ចាស់ស្ថានីយតេលា ស្រុកមង្គលបុរី
២.លោក ជឿន អូន      ម្ចាស់ស្ថានីយតេលា ក្រុងសិរីសោភ័ណ
ដែលបានចូលរួមសហការ និងគោរពភាពអនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាតនិងផលិតផលប្រេងកាត លិខិតបទដ្ឋានគតិយុត្ត និងបទដ្ឋានបច្ចេកទេសសុវត្ថិភាពស្ថានីយប្រេងនិងឧស្ម័នឥន្ធនៈ បានយ៉ាងត្រឹមត្រូវនិងល្អប្រសើរ។ ក្រសួង សូមលើកទឹកចិត្តដល់បងប្អូនធុរជនដែលប្រកបមុខរបរនេះ បន្តសហការនិងជំរុញការអនុវត្តភាពអនុលោមតាមច្បាប់ឱ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នា ដើម្បីសុខដុមនីយកម្មមុខរបរនិងវិបុលភាពនៃធុរកិច្ចរបស់ខ្លួន។

ខេត្តបន្ទាយមានជ័យ
ថ្ងៃអង្គារ ៨កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤
ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០

No comments