(ប៉េកាំង)៖ យន្តហោះចម្បាំងបំបាំងកាយជំនាន់ J-20 របស់ចិនមានរហស្សនាមថា «វៃឡុង (Weilong)» ដែលជាយន្តហោះចម្បាំង ដ៏ទំនើបរបស់ពិភពលោក កំពុងស្ថិតនៅក្...
យោងតាមប្រភពខាងលើដដែលបានគូសបញ្ជាក់ថា យន្តហោះចម្បាំងបំបាំងកាយ J-20 ជំនាន់ថ្មី គឺមានឈ្មោះថា «J-20B»។ ជំនាន់ថ្មីរបស់ J-20 នេះ ត្រូវបានបង្កើនសមត្ថភាពបន្ថែមជាច្រើន ក៏ដូចជាបានដោះស្រាយចំណុចដែលខ្វះខាតផងដែរ ដែលធ្វើឲ្យយន្តហោះដ៏ទំនើបមួយនេះ បានក្លាយជាយន្ដហោះចម្បាំង-បំបាំងកាយពេញលេញ ជាមួយនឹងភាពរហ័សរហួនជាងមុន ស្របតាមលក្ខណៈវិនិច្ឆ័យផ្នែកបច្ចេកទេស។
ក្រុមហ៊ុនអវកាសឆឹងទូ (Chengdu Aerospace) ដែលបានផលិតយន្តហោះចម្បាំង J-20
នេះឡើងបានបញ្ជាក់ឲ្យដឹងថា ការបញ្ចេញយន្តហោះចម្បាំងប្រភេទ J-20B
នេះមានន័យថា
វាបានក្លាយជាយន្តហោះចម្បាំងជំនាន់ទី ៥ ជាផ្លូវការហើយ
ខណៈយន្តហោះជំនាន់ថ្មីនេះ ត្រូវបានបញ្ជាទិញដ៏ច្រើនសន្ធឹកសន្ធាប់
ពីសំណាក់ទ័ពអាកាស នៃកងទ័ពរំដោះប្រជាជនចិន (PLA)។
គួរបញ្ជាក់ថា ការបង្កើនសមត្ថភាព និងផលិតយន្តហោះចម្បាំងថ្មីៗដោយចិន គឺបានកើតមានឡើងចំពេលដែលស្ថានការណ៍ក្នុងតំបន់ កាន់តែតានតឹងខ្លាំងឡើងៗ ទាក់ទងនឹងបញ្ហាជាមួយកោះតៃវ៉ាន់ និងឥទ្ធិពលយោធាអាមេរិកនៅសមុទ្រចិនខាងត្បូង និងអាស៊ីបូព៌ា៕
ប្រភព៖ Freshnewsasia
No comments