Page Nav

HIDE

Breaking News:

latest

សិក្ខាសាលាផ្សព្វផ្សាយ “ច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាតនិងផលិតផលប្រេងកាត និងវគ្គបណ្តុះបណ្តាលស្តីពីហានិភ័យស្ថានីយ និងសារាចរសុវត្ថិភាពសម្រាប់ការរៀបចំស្ថានីយប្រេង និងឧស្ម័នឥន្ធនៈ”

(ខេត្តព្រះវិហារ)​ ឯកឧត្តម​ អុឹង​ អៀង រដ្ឋលេខា​ធិការ​តំណាងដ៏ខ្ពង់ខ្ពស់​    ឯកឧត្ត​ម​ ស៊ុយ​ សែម​ រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល​ បានអញ្ជើញជាអធិប...

(ខេត្តព្រះវិហារ)​ ឯកឧត្តម​ អុឹង​ អៀង រដ្ឋលេខា​ធិការ​តំណាងដ៏ខ្ពង់ខ្ពស់​    ឯកឧត្ត​ម​ ស៊ុយ​ សែម​ រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល​ បានអញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាផ្សព្វផ្សាយ “ច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាតនិងផលិតផលប្រេងកាត និងវគ្គបណ្តុះបណ្តាល ស្តីពី ហានិភ័យស្ថានីយ និងសារាចរសុវត្ថិភាពសម្រាប់ការរៀបចំស្ថានីយប្រេង និងឧស្ម័នឥន្ធនៈ” ដោយមានការ អញ្ជើញចូលរួមពី ឯកឧត្តម​  ឯកឧត្តម មុត ភិសិទ្ទនា​ អភិបាលរងនៃ​គណៈអភិបាលខេត្តព្រះវិហារ មន្ទីររ៉ែនិងថាមពល​  និងមន្ទីរពាក់ព័ន្ធ នៅក្នុងខេត្តព្រះវិហារ។

សិក្ខាសាលានេះ មានគោលបំណងដូចខាងក្រោម៖

១-បង្កើនការយល់ដឹងអំពីច្បាប់ អំពីហានិភ័យដែលអាចកើតមានឡើង និងអំពីបែបបទ និងនីតិវិធីក៏ដូចជាបច្ចេកទេសសុវត្ថិភាពក្នុងការគ្រប់គ្រងនិងប្រកបអាជីវកម្មដល់ម្ចាស់ស្ថានីយ អ្នកសាងសង់ស្ថានីយ និងអ្នកធ្វើការស្តុកទុក ផលិតផលប្រេងកាត​។

២-ពង្រឹងសមត្ថភាពមន្ត្រីជំនាញបច្ចេកទេស មន្ទីររ៉ែនិងថាមពល និងស្ថាប័នពាក់ព័ន្ធ ឱ្យយល់ពីតួនាទីភារកិច្ច និងនីតិវិធីនានាដើម្បីមានភាពងាយស្រួលក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋក៏ដូចជាការចុះត្រួតពិនិត្យនិងធ្វើអធិការកិច្ចប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល និងតម្លាភាព ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានាជាធរមាន។








No comments