(ខេត្តឧត្តរមានជ័យ) ឯកឧត្តម អុឹង អៀង រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល បានអញ្ជើញជាអធិបត...
សិក្ខាសាលានេះ មានគោលបំណងដូចខាងក្រោម៖
១-បង្កើនការយល់ដឹងអំពីច្បាប់ អំពីហានិភ័យដែលអាចកើតមានឡើង និងអំពីបែបបទ និងនីតិវិធីក៏ដូចជាបច្ចេកទេសសុវត្ថិភាពក្នុងការគ្រប់គ្រងនិងប្រកបអាជីវកម្មដល់ម្ចាស់ស្ថានីយ អ្នកសាងសង់ស្ថានីយ និងអ្នកធ្វើការស្តុកទុក ផលិតផលប្រេងកាត។
២-ពង្រឹងសមត្ថភាពមន្ត្រីជំនាញបច្ចេកទេស មន្ទីររ៉ែនិងថាមពល និងស្ថាប័នពាក់ព័ន្ធ ឱ្យយល់ពីតួនាទីភារកិច្ច និងនីតិវិធីនានាដើម្បីមានភាពងាយស្រួលក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋក៏ដូចជាការចុះត្រួតពិនិត្យនិងធ្វើអធិការកិច្ចប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល និងតម្លាភាព ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានាជាធរមាន។
គួរបញ្ជាក់ផងដែរថា អនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត ខ្លឹមសារនៃមាត្រាសំខាន់ៗមួយចំនួនទាក់ទិននឹងស្ថានីយប្រេងនិងឧស្ម័នឥន្ធនៈរួមមាន៖
- មាត្រា៤១៖ ម្ចាស់ស្ថានីយប្រេងឬឧស្ម័នឥន្ធនៈ ត្រូវមានលិខិតអនុញ្ញាតអាចដំណើរការពីក្រសួងរ៉ែនិងថាមពល
- មាត្រា៤២៖ ម្ចាស់ស្ថានីយប្រេងឬឧស្ម័នឥន្ធនៈ ត្រូវមានវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសសុវត្ថិភាពពីក្រសួងរ៉ែនិងថាមពល មុននឹងចាប់ផ្តើមសាងសង់ហេដ្ឋារចនាសម្ព័ន្ធ
- មាត្រា៦៤៖ ម្ចាស់ស្ថានីយប្រេងឬឧស្ម័នឥន្ធនៈ ណាដែលគ្មានលិខិតអនុញ្ញាតអាចដំណើរការពីក្រសួងរ៉ែនិងថាមពល ត្រូវផាកពិន័យជាប្រាក់ពី ២០០ ពាន់រៀល ដល់ ១០លានរៀល
- មាត្រា៦៦៖ ម្ចាស់ស្ថានីយប្រេងឬឧស្ម័នឥន្ធនៈ ណាដែលគ្មានវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសសុវត្ថិភាពពីក្រសួងរ៉ែនិងថាមពល មុននឹងចាប់ផ្តើមសាងសង់ហេដ្ឋារចនាសម្ព័ន្ធគឺ៖ត្រូវផាកពិន័យជាប្រាក់ចំនួន ៤លានរៀល និងផ្អាកសកម្មភាពសាងសង់នានា ចំពោះហេដ្ឋារចនាសម្ព័ន្ធមានតម្លៃក្រោម៨០០លានរៀល។ និងត្រូវផាកពិន័យជាប្រាក់ចំនួន ១០លានរៀល និងផ្អាកសកម្មភាពសាងសង់នានា ចំពោះហេដ្ឋារចនាសម្ព័ន្ធមានតម្លៃចាប់ពី ៨០០លានរៀល។ ករណីនៅតែបន្តប្រព្រឹត្តអំពើល្មើសដដែល ត្រូវផាកពិន័យជាប្រាក់ចំនួនទ្វេដង។
- មាត្រា៦៧៖ បុគ្គលណាដែលធ្វើសកម្មភាពរារាំងឬបង្កឱ្យការាំងស្ទះដល់ដំណើរការអធិការកិច្ច ត្រូវដាក់ពន្ធនាគារពី១ខែដល់១ឆ្នាំ និងពិន័យជាប្រាក់ពី១លានរៀល ទៅ ៥០លានរៀល។ ហើយបើអ្នករាជការសាធារណៈឬពលរដ្ឋទទួលអាណត្តិសាធារណៈដោយការបោះឆ្នោតដែលធ្វើសកម្មភាពរារាំងឬបង្កឱ្យការាំងស្ទះដល់ដំណើរការអធិការកិច្ច ត្រូវដាក់ពន្ធនាគារពី ២ឆ្នាំដល់ ៥ឆ្នាំ និងពិន័យជាប្រាក់ពី១០០លានរៀល ទៅ ២៥០លានរៀល។
No comments