Page Nav

HIDE

Breaking News:

latest

ចិននឹងសងសឹកវិញ ប្រសិនបើអ្នកកាសែតចិនរងសម្ពាធ ឬក៏ត្រូវបណ្តេញចេញពីអាមេរិកនោះ

(សៀងហៃ)៖  និពន្ធនាយកកាសែតរដ្ឋចិន Global Times លោក ហ៊ូ សីជីន (Hu Xijin) បាននិយាយថា ទីក្រុងប៉េកាំងនឹងចាត់វិធានការសងសឹក ក្នុងនោះរួមទាំងការបង្វែ...

(សៀងហៃ)៖ និពន្ធនាយកកាសែតរដ្ឋចិន Global Times លោក ហ៊ូ សីជីន (Hu Xijin) បាននិយាយថា ទីក្រុងប៉េកាំងនឹងចាត់វិធានការសងសឹក ក្នុងនោះរួមទាំងការបង្វែរគោលដៅ លើអ្នកកាសែតអាមេរិក ដែលកំពុងឈរជើងនៅក្នុងទីក្រុងហុងកុង ប្រសិនបើអ្នកកាសែតចិនរងសម្ពាធ ឬក៏ត្រូវបណ្ដេញចេញពីសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី០៤ ខែសីហា ឆ្នាំ២០២០។

តាមរយៈសារមួយបង្ហោះលើ Twitter នៅថ្ងៃអង្គារនេះ លោក Hu Xijin បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ដោយសារតែសហរដ្ឋអាមេរិក មិនបានបន្តទិដ្ឋាការថ្មីដល់អ្នកកាសែតចិន ភាគីចិនបានត្រៀមខ្លួនជាស្រេច សម្រាប់សេណារីយ៉ូអាក្រក់នានា ដែលអ្នកកាសែតចិនទាំងអស់ អាចនឹងត្រូវចាកចេញពីសហរដ្ឋអាមេរិក។ ប៉ុន្តែប្រសិនបើរឿងបែបនេះកើតឡើងមែន នោះភាគីចិននឹងចាត់វិធានការសងសឹក ក្នុងនោះរួមមានទាំងការបង្វែរគោលដៅ លើអ្នកកាសែតអាមេរិក ដែលកំពុងបម្រើការក្នុងទីក្រុងហុងកុង»

គួរជម្រាបថា កាលពីថ្ងៃទី២២ ខែមិថុនា សហរដ្ឋអាមេរិក បានប្ដូរលក្ខខន្តិកៈសម្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនចំនួន ០៤ ក្នុងនោះរួមមាន China Central Television, China News Service, People's Daily និងសារព័ត៌មាន Global Times ដោយចាត់ទុកថា ប្រព័ន្ធផ្សព្វផ្សាយទាំងនេះជាបេសកកម្មបរទេស ពោលមិនមែនជាប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងសហរដ្ឋអាមេរិកឡើយ បន្ថែមពីលើសារព័ត៌មានចិន ០៥ផ្សេងទៀត ដែលត្រូវបានចាត់ទុកជាបេសកកម្មបរទេស ដូចគ្នានេះដែរកាលពីថ្ងៃកុម្ភៈកន្លងទៅ។

ប៉ុន្តែជាការឆ្លើយតប ចិនក៏បានបណ្ដេញអ្នកកាសែតអាមេរិកជាច្រើននាក់ មកពីសារព័ត៌មានអាមេរិកធំៗចំនួន ០៣ ចេញពីប្រទេសផងដែរ ក្នុងនោះរួមមាន New York Times, The Wall Street Journal និង The Washington Post៕

No comments