លីបង់៖មនុស្សបានស្លាប់កើនឡើងដល់៧០នាក់ហើយ និង ជាង ៤,០០០នាក់ ផ្សេងទៀតរងរបួស បន្ទាប់ពីករណីផ្ទុះដ៏កក្រើកមួយ នៅជាប់តំបន់ឆ្នេរនៃរដ្ឋធានីបេរូត ប្រទេ...
វីដេអូដែលត្រូវបានថត ពីគ្រប់ជ្រុងជ្រោយ បានបង្ហាញអំពីផ្សែងដ៏ខ្មៅ ហុយកញ្ជ្រោលឡើងមេឃគួរឲ្យព្រឺព្រួច អមដោយសំឡេងផ្ទុះដ៏កក្រើកជាបន្តបន្ទាប់ នៅតំបន់កំពង់ផែនៃរដ្ឋធានីរបស់ប្រទេសមជ្ឈិមបូព៌ាមួយនេះ ។
ការផ្ទុះគឺបានកើតចេញពីឃ្លាំងស្តុក សារធាតុដែលអាចផ្ទុះឆេះ ដែលបានរក្សាទុកក្នុងឃ្លាំងនោះ អស់រយៈពេល៦ឆ្នាំមកហើយ ។
បញ្ហានេះ ប្រធានាធិបតីលីបង់លោក មីឈែល អាអូន (Michel Aoun) បានបង្ហោះសារនៅលើគណនី Twitter របស់លោកថា «វាជារឿងមិនអាចទទួលយកបាននោះទេ ដែលសារធាតុអាម៉ូញ៉ូមនីត្រាត (ammonium nitrate) ត្រូវបានទុកដាក់នៅទីនោះ ដោយគ្មានការរក្សាសុវត្ថិភាព»។
ពេលនេះ ក្រុមស៊ើបអង្កេតលីបង់ នៅតែបន្តការតាមដាន និង ប្តេជ្ញាយកជនបង្ករឿងនេះ មកផ្តន្ទាទោសឲ្យបានធ្ងន់ធ្ងរជាទីបំផុត ។ ប្រធានាធិបតីលីបង់ក៏បានប្រកាសបញ្ចេញ កញ្ចប់ថវិកា៦៦លានដុល្លារអាមេរិក ដើម្បីដោះស្រាយបញ្ហាក្នុងគ្រាមានអាសន្ននេះផងដែរ ជាពិសេសគឺការព្យាបាលអ្នករងរបួសរាប់ពាន់នាក់៕
No comments