Page Nav

HIDE

Breaking News:

latest

កិច្ចប្រជុំផ្សព្វផ្សាយ​ និងជម្រុញការងារពាក់ព័ន្ធនឹងអធិការកិច្ចក្នុងវិស័យប្រេងកាត

ព្រះវិហារ ៖​ ថ្ងៃច័ន្ទ-អង្គារ ៩-១០រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ត្រូវនឹងថ្ងៃទី១៩-២០ ខែកញ្ញា ឆ្នាំ២០២២​ ឯកឧត្តម អុឹង​ អៀង រដ្ឋលេខាធ...


ព្រះវិហារ៖​ ថ្ងៃច័ន្ទ-អង្គារ ៩-១០រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ត្រូវនឹងថ្ងៃទី១៩-២០ ខែកញ្ញា ឆ្នាំ២០២២​ ឯកឧត្តម អុឹង​ អៀង រដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពល និងជាអនុប្រធានក្រុមការងារចុះត្រួតពិនិត្យ និងអធិការកិច្ចសកម្មភាពក្នុងវិស័យប្រេងកាត បានអញ្ជើញដឹកនាំកិច្ចប្រជុំការងារជាមួយមន្ទីររ៉ែនិងថាមពលខេត្តព្រះវិហារ រួមជាមួយនឹងអាជីវករម្ចាស់ស្ថានីយតូចៗដែលមិនទាន់មានច្បាប់ ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយអំពីហានិភ័យដែលអាចកើតឡើងជាយថាហេតុចំពោះស្ថានីយដែលបានសាងសង់ពុំត្រូវតាមលក្ខណៈបច្ចេកទេសនិងជម្រុញឱ្យម្ចាស់ស្ថានីយដែលពុំទាន់បានមកដាក់ពាក្យស្នើសុំច្បាប់ពីក្រសួងត្រូវមកដាក់ពាក្យស្នើសុំច្បាប់ពីក្រសួងរ៉ែ និងថាមពល។

ជាមួយគ្នានោះ ក្រុមការងារក៏បានចុះត្រួតពិនិត្យទីតាំងស្ថានីយដោយផ្ទាល់និងបានពន្យល់ណែនាំដល់ម្ចាស់ស្ថានីយឱ្យធ្វើការផ្លាស់ប្តូរ រកទីតាំងថ្មីឬធ្វើការកែសម្រួលស្ថានីយរបស់ខ្លួនស្របតាមសារាចរលេខ ០១៤០រថ.អប្រក របស់ក្រសួងរ៉ែនិងថាមពលផងដែរ។






No comments