Page Nav

HIDE

Breaking News:

latest

កម្មវិធីដាក់តម្កល់ជាផ្លូវការនូវលិខិតុបករណ៍ចូលជារដ្ឋភាគីនៃអនុសញ្ញាស្តីពីជំនួយក្នុងករណីមានគ្រោះមហន្តរាយនុយក្លេអ៊ែរឬគ្រោះអាសន្នវិទ្យុសកម្ម

ទីក្រុងវីយែន៖ ទីស្នាក់​ការកណ្ដាលនៃទីភ្នាក់ងារ IAEA ស្ថិតនៅក្នុងទីក្រុងវីយែន សាធារណរដ្ឋអូទ្រីស​ ថ្ងៃច័ន្ទ ០១កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព...



ទីក្រុងវីយែន៖ ទីស្នាក់​ការកណ្ដាលនៃទីភ្នាក់ងារ IAEA ស្ថិតនៅក្នុងទីក្រុងវីយែន សាធារណរដ្ឋអូទ្រីស​ ថ្ងៃច័ន្ទ ០១កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦​ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២

ឯកឧត្តម អុឹង អៀង រដ្ឋលេខាធិការ នៃក្រសួងរ៉ែនិងថាមពល បានដឹកនាំគណៈប្រតិភូកម្ពុជា ដើម្បីដាក់តម្កល់ជាផ្លូវការនូវលិខិតុបករណ៍ចូលជារដ្ឋភាគីនៃអនុសញ្ញាស្តីពីជំនួយក្នុងករណីមានគ្រោះមហន្តរាយនុយក្លេអ៊ែរឬគ្រោះអាសន្នវិទ្យុសកម្ម(Instrument of Accession to the Convention on Assistance in the case of a Nuclear Accident or Radiological Emergency) ជូនឯកឧត្តម Rafael Mariano Grossi អគ្គនាយក នៃទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ(IAEA) ។
សូមជម្រាបជូនផងដែរថា ច្បាប់ស្តីពី “ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជាភាគី នៃអនុសញ្ញាស្តីពីជំនួយក្នុងករណីមានគ្រោះមហន្តរាយនុយក្លេអ៊ែរ ឬគ្រោះអាសន្នវិទ្យុសកម្ម” ត្រូវបានប្រកាសដាក់អោយប្រើប្រាស់តាមរយៈព្រះរាជក្រមលេខ នស/រកម/០៨២២/០០៩ ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២។

សម្រាប់កម្ពុជា ការចូលជាភាគីនៃអនុសញ្ញានេះនឹងផ្តល់អត្ថប្រយោជន៍រួមមានសិទ្ធិក្នុងការទទួលបានជំនួយបច្ចេកទេសជាឧបករណ៍សម្ភារៈ និងថវិកា ក្នុងករណីមានគ្រោះមហន្តរាយនុយក្លេអ៊ែរ ឬគ្រោះអាសន្នវិទ្យុសកម្មកើតឡើងជាយថាហេតុនៅក្នុង ឬនៅក្បែរខាងកម្ពុជា ឬនៅក្នុងប្រទេសនៃតំបន់ណាមួយ ដែលអាចបង្កផលប៉ះពាល់ដល់កម្ពុជា ដើម្បីធានាឱ្យមានការទទួលខុសត្រូវលើផលវិបាកពីការសាយភាយសារធាតុវិទ្យុសកម្មមកលើបរិយាកាស និងបរិស្ថានរបស់កម្ពុជា។​



No comments