ប្រទេសសូម៉ាលី៖កម្លាំងទ័ពជាតិសូម៉ាលី បាននិយាយកាលពីថ្ងៃអង្គារថា កម្លាំងវរជននៃកងទ័ពជាតិសូម៉ាលី ដាណាប (Danab) បានសម្លាប់ក្រុមសកម្មប្រយុទ្ធ អាល់...
ប្រទេសសូម៉ាលី៖កម្លាំងទ័ពជាតិសូម៉ាលី បាននិយាយកាលពីថ្ងៃអង្គារថា កម្លាំងវរជននៃកងទ័ពជាតិសូម៉ាលី ដាណាប (Danab) បានសម្លាប់ក្រុមសកម្មប្រយុទ្ធ អាល់ ស្ហាបាប ១១នាក់ក្នុងប្រតិបត្តិការនៅតំបន់ ហ៊ីរ៉ាន កណ្តាលប្រទេសសូម៉ាលី កាលពីយប់ថ្ងៃចន្ទ។
លោក ហាសាន ម៉ូហាម៉ាដ អូម៉េន អនុប្រធានកងវរសេនាតូចទី ១៦នៃទីបញ្ជាការដាណាប បានប្រាប់ភ្នាក់ងារសារព័ត៌មានថា កម្លាំងវរជនថែមទាំងបានដុតបំផ្លាញរថយន្តមួយគ្រឿងរបស់ក្រុមសកម្មប្រយុទ្ធ អាល់ ស្ហាបាប ដែលកំពុងធ្វើដំណើរក្បែរភូមិ បុក អាកាប៊ល។
វិទ្យុរបស់យោធាបានចុះផ្សាយថា៖ “កម្លាំងប្រដាប់អាវុធបានគ្រប់គ្រងជាផ្លូវការលើស្រុក បុក អាកាប៊លជ នៅក្នុងតំបន់ ហ៊ី រ៉ាន បន្ទាប់ពីបានសម្លាប់ក្រុមសកម្មប្រយុទ្ធ ១១នាក់ ដែលបានធ្វើដំណើរក្នុងតំបន់នោះ” ។ ប្រភពបន្ថែមឱ្យដឹងថា ការបាត់បង់ស្រុក បុក អាកាប៊ល គឺមានសារៈសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មនៅតំបន់កណ្តាល និងទូទាំងប្រទេស។
ក្រុមសកម្មប្រយុទ្ធបានបាត់បង់ការគ្រប់គ្រងទៅឲ្យរដ្ឋាភិបាលសូម៉ាលី និងទាហានសហភាពអាហ្វ្រិកក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ប៉ុន្តែនៅតែអាចគ្រប់គ្រងទឹកដីមួយចំនួននៅភាគខាងត្បូង និងកណ្តាលប្រទេសសូម៉ាលី៕
No comments