ទីក្រុងវីយែន៖ ទីស្នាក់ការកណ្ដាលនៃទីភ្នាក់ងារ IAEA ស្ថិតនៅក្នុងទីក្រុងវីយែន សាធារណរដ្ឋអូទ្រីស ថ្ងៃអង្គារ ០២កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព....
ទីក្រុងវីយែន៖ ទីស្នាក់ការកណ្ដាលនៃទីភ្នាក់ងារ IAEA ស្ថិតនៅក្នុងទីក្រុងវីយែន សាធារណរដ្ឋអូទ្រីស ថ្ងៃអង្គារ ០២កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២
ឯកឧត្តម អ៉ឹង អៀង រដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពល និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល បានចូលរួមចុះហត្ថលេខាលើឯកសារវិសោធនកម្មនៃការអនុវត្តជាក់ស្តែង ស្តីពី ការពង្រឹងកិច្ចសហប្រតិបត្តិការខាងត្បូង-ខាងត្បូង និងកិច្ចសហប្រតិបត្តិការត្រីកោណ សម្រាប់ការអនុវត្តកម្មវិធីកិច្ចសហប្រតិបត្តិការបច្ចេកទេសរបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (Amendment to Practical Arrangements on Strengthening South-South and Triangular Cooperation for Implementation of the IAEA Technical Cooperation Programme) រវាងក្រសួងរ៉ែនិងថាមពលកម្ពុជា ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) និងក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាម។
សូមជម្រាបជូនថាកិច្ចសហប្រតិបត្តិការទាំងពីរខាងលើ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រការផ្លាស់ប្តូរចំណេះដឹង និងបច្ចេកវិទ្យានុយក្លេអ៊ែរ សំដៅចូលរួមដោះស្រាយបញ្ហានានាពាក់ព័ន្ធនឹងការអភិវឌ្ឍបច្ចេកវិទ្យានុយក្លេអ៊ែរនេះ។
No comments