Page Nav

HIDE

Breaking News:

latest

ជន​ស៊ីវិលម្នាក់​រង​របួស​ក្នុង​ការ​វាយ​ប្រហារ​តាម​អាកាស​របស់​តួកគី​នៅ​ជិតខេត្តអឺប៊ីល

មន្ត្រីក្នុងតំបន់បាននិយាយថា ការវាយប្រហារតាមអាកាសរបស់តួកគីកាលពីថ្ងៃអាទិត្យម្សិលមិញនេះ មកលើតំបន់ប្រេដុស (Bradost) ខេត្ត Erbil បានបណ្តាលឲ្យជនស៊...


មន្ត្រីក្នុងតំបន់បាននិយាយថា ការវាយប្រហារតាមអាកាសរបស់តួកគីកាលពីថ្ងៃអាទិត្យម្សិលមិញនេះ មកលើតំបន់ប្រេដុស (Bradost) ខេត្ត Erbil បានបណ្តាលឲ្យជនស៊ីវិលម្នាក់រងរបួស។

អភិបាលស្រុកស៊ីដាកាន (Sidakan) លោកអ៊ីសាន ឆាឡាប៊ី (Ehsan Chalabi) បានប្រាប់សារព័ត៌មាន Kurdistan 24 ថាការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកបានកើតឡើងនៅម៉ោងប្រហែល១២ និង៣០នាទីយប់ ដោយសំដៅទៅលើក្រុមហ៊ុនរ៉ូប៊ី (Robi) និងរមណីយដ្ឋានរីវ៉ល (Riwall) ស្ថិតនៅក្នុងសង្កាត់ស៊ីដាកាន (Sidakan) ក្នុងតំបន់ប្រេដុស បណ្តាលឱ្យស្ត្រីអាយុ ៣០ឆ្នាំម្នាក់ឈ្មោះសាមីន អាសាដ (Sharmin Asad) រងរបួស។

មន្ត្រី​ដដែល​បញ្ជាក់​ថា ជន​រង​គ្រោះ​បានទៅកាន់តំបន់ខាងលើ ដើម្បីសួរសុខទុក្ខ​សាច់​ញាតិ។

គួរបញ្ជាក់ថាជាប់ព្រំដែនជាមួយ អ៊ីរ៉ង់ និងតួកគី គឺស្រុកស៊ីដាកានដែលស្ថិតនៅទីក្រុងសូរ៉ាន (Soran) ខេត្តអឺប៊ីល ស្រុកនេះ​ទទួលរងការទម្លាក់​គ្រាប់បែក​ជាញឹកញាប់ ​ដោយ​ប្រទេស​ជិតខាង​ទាំង​ពីរ​នេះ​។

ការទម្លាក់គ្រាប់បែកនាពេលថ្មីៗនេះដោយអ៊ីរ៉ង់ត្រូវបានថ្កោលទោសដោយមេដឹកនាំផ្សេងៗនៅទូទាំងពិភពលោកដោយសង្កត់ធ្ងន់ថា អធិបតេយ្យភាពរបស់អ៊ីរ៉ាក់រួមទាំងតំបន់ឃឺដ គួរតែត្រូវបានគោរពយ៉ាងពេញលេញ។

No comments