នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង អញ្ជើញសំណេះសំណាលជាមួយប្រជាពលរដ្ឋ ១០០ គ្រួសារ មកពីសង្កាត់បឹងសាឡាង ក្ន...
នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង អញ្ជើញសំណេះសំណាលជាមួយប្រជាពលរដ្ឋ ១០០ គ្រួសារ មកពីសង្កាត់បឹងសាឡាង ក្នុងកម្មវិធី “ចង្រ្កានសប្បុរសលើកទី ១៤”។
កម្មវិធីនេះ ដំណើការទៅបានក្រោមជំនួយឧបត្ថម្ភ ដោយ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកម្មវិធីចង្ក្រានសប្បុរស និងលោកជំទាវ ឈីវ ភិរម្យ រួម សប្បុរសជនជាច្រើនទៀត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្តី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខណ្ឌទួលគោក នៅសាលាបឋមសិក្សាបឹងសាឡាង ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២។ ក្នុងឱកាសនោះដែរ ក៏មានរបាយការណ៍ស្ថានភាពរបស់រដ្ឋបាលសង្កាត់បឹងសាឡាង ដោយ ឯកឧត្តម ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌទួលគោកផងដែរ។
មតិ ឯកឧត្តម លី ច័ន្ធតុលា បានលើកឡើងពី គោលបំណងនៃកម្មវិធី ជូន ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត និងអង្គពិធី រួមជាមួយសារសំខាន់ចំនួន៣ ដើម្បីចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅសង្កាត់បឹងសាឡាងគឺ: ១-ឲ្យមាតាបិតាគ្រប់រូបត្រូវបញ្ជូនកូន ចៅទៅចូលរៀនឲ្យបានគ្រប់ៗគ្នា ២-អរគុណសន្តិភាព អរគុណសម្តេចតេជោ ៣-និងធ្វើការចែករំលែកបន្តដល់អ្នកដែលខ្វះខាតជាងខ្លួន។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានថ្លែងអំណរគុណ ចំពោះ ១) ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកម្មវិធី “ចង្រ្កានសប្បុរសលើកទី១៤” និង ២)សប្បុរសជនដែលបានចែកក្តីស្រលាញ់តាមរយៈការចូលរួមដ៏តម្លៃក្នុងកម្មវិធីនេះ និង ៣) ជាពិសេសអាជ្ញាធរមូលដ្ឋានដែលតែងតែយកចិត្តទុកនឹងបំពេញតម្រូវការរបស់ប្រជាពលរដ្ឋបានទាន់ពេលវេលា។ មិនតែប៉ុណ្ណោះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ក៏បានលើកឡើងពី “គុណតម្លៃស្នូលដ៏មានសារៈសំខាន់ ចំពោះសិល្បៈនៃការចែករំលែក ដែលនាំឱ្យសង្គមមួយពោពេញដោយការចែករំលែក តាមរយៈការបណ្តុះផ្នត់គំនិតចេះជួយគ្នាទៅវិញទៅមក ឱ្យមានចិត្តជ្រះថ្លា មានក្តីមេត្តា និងមានបេះដូងដូចគ្នា ចេះស្រលាញ់ ចេះចែករំលែក”។
ប្រសាសន៍ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង “ក្តីស្រលាញ់របស់បងប្អួនប្រជាពលរដ្ឋជូនចំពោះអាជ្ញាធរមូលដ្ឋាន ប្រៀបដូចក្តីស្រលាញ់ជូនចំពោះសម្តេចតេជោ”
កម្មវិធី “ចង្រ្កានសប្បុរសលើកទី ១៤” ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២-សាលាបឋមសិក្សាបឹងសាឡាង៕
ប្រភព៖ ACU
កម្មវិធី “ចង្រ្កានសប្បុរសលើកទី ១៤” ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២-សាលាបឋមសិក្សាបឹងសាឡាង៕
ប្រភព៖ ACU
No comments