ក្រុមហេគឃ័រជាច្រើនដែលនៅពីក្រោយយុទ្ធនាការចែកចាយមេរោគ IcedID malware phishing បានប្រើប្រាស់នូវវិធីសាស្រ្តផ្សេងៗគ្នាជាច្រើនដើម្បីវាយប្រហារទៅលើ...
ក្រុមហេគឃ័រជាច្រើនដែលនៅពីក្រោយយុទ្ធនាការចែកចាយមេរោគ IcedID malware phishing បានប្រើប្រាស់នូវវិធីសាស្រ្តផ្សេងៗគ្នាជាច្រើនដើម្បីវាយប្រហារទៅលើគោលដៅដែលខ្លួនចង់បាន។ ក្រុមអ្នកស្រាវជ្រាវរបស់ក្រុមហ៊ុន Team Cymru រកឃើញនូវយុទ្ធនាការជាច្រើននៅក្នុងខែកញ្ញាឆ្នាំ 2022 នេះដើម្បីចែកចាយមេរោគមេរោគ។
បន្ថែមពីនេះទៀតនោះ ក្រុមអ្នកវិភាគជាច្រើនរកឃើញនូវការផ្លាស់ប្តូរជាច្រើននៅក្នុងការគ្រប់គ្រងទៅលើ command and control server (C2) Ips ដែលប្រើប្រាស់នៅក្នុងយុទ្ធនាការនេះ។ មេរោគ IcedID malware នេះចាប់ផ្តើមនៅក្នុងឆ្នាំ 2017 នៅក្នុងនាមជាមេរោគ modular banking trojan សម្រាប់ចូលទៅក្នុងបណ្តាញសាជីវកម្ម (corporate networks) ។
Malware droppers ត្រូវបានប្រើប្រាស់ស្ងាត់ៗក្នុងការតម្លើងនូវមេរោគ malware នៅលើឧបករណ៍ដែលឆ្លងមេរោគទៅលើប្រព័ន្ធដែលជាគោលដៅ។ ប្រតិបត្តិករចែកចាយមេរោគ malware droppers នេះលក់នូវសេវាកម្មជាច្រើនរបស់ពួកគេទៅកាន់ក្រុមឧក្រិដ្ឋកម្មជាច្រើនទៀតផងដែរ៕
No comments