Page Nav

HIDE

Breaking News:

latest

បែកធ្លាយទិន្នន័យរបស់ Microsoft ចំនួន 2.4TB នៃ 65,000+ ក្រុមហ៊ុន

ថ្មីៗនេះ ក្រុមហ៊ុន Microsoft បានបញ្ជាក់ថាដោយសារតែមានការកំណត់មិនត្រឹមត្រូវនៃម៉ាស៊ីនមេរបស់ Microsoft ព័ត៌មានសំខាន់ជាច្រើនអំពីអតិថិជនមួយចំនួនរប...


ថ្មីៗនេះ ក្រុមហ៊ុន Microsoft បានបញ្ជាក់ថាដោយសារតែមានការកំណត់មិនត្រឹមត្រូវនៃម៉ាស៊ីនមេរបស់ Microsoft ព័ត៌មានសំខាន់ជាច្រើនអំពីអតិថិជនមួយចំនួនរបស់ Microsoft ត្រូវបានបែកធ្លាយតាមអ៊ីនធឺណិត។ ទិន្នន័យសរុបជាង 65,000 ត្រូវបានរកឃើញដោយ SOCRadar នៅក្នុងការបែកធ្លាយនេះ ដែលឥឡូវនេះបានប្រកាសជាសាធារណៈ។ អ្នកស្រាវជ្រាវផ្នែកសន្តិសុខមកពី SOCRadar ដែលជាក្រុមហ៊ុនជំនាញខាងការស៊ើបការណ៍ពីការគំរាមកំហែងបានជូនដំណឹងដល់ក្រុមហ៊ុន Microsoft នៅថ្ងៃទី 24 ខែកញ្ញា ឆ្នាំ 2022 ថាមានការបែកធ្លាយទិន្នន័យនៅលើម៉ាស៊ីនមេ។ បន្ទាប់ពីទទួលបានការជូនដំណឹង ក្រុមហ៊ុន Microsoft បានធ្វើការការពារម៉ាស៊ីនមេដែលបែកធ្លាយនោះភ្លាមៗ។បញ្ជីព័ត៌មានដែលបានបែកធ្លាយត្រូវបានផ្តល់ដោយ Microsoft មានដូចខាងក្រោម៖
⦁ ឈ្មោះ
⦁ អាសយដ្ឋានអ៊ីមែល
⦁ មាតិកាអ៊ីមែល
⦁ ឈ្មោះ​ក្រុម​ហ៊ុន
⦁ លេខទូរសព្ទ
⦁ ឯកសារអាជីវកម្ម
នៅត្រង់ចំណុចបញ្ចប់ដែលបង្កឲ្យមានការបែកធ្លាយត្រូវបានរកឃើញ ដោយសារការកំណត់រចនាសម្ព័ន្ធខុសដោយអចេតនា ដែលនាំទៅដល់ការបែកធ្លាយ មិនមែនកើតឡើងដោយសារភាពងាយរងគ្រោះផ្នែកសុវត្ថិភាពនោះទេ ដូច្នេះហើយមិនអាចបន្ទោសលើរឿងនោះទេ។
ដោយសារមានការបែកធ្លាយបែបនេះ ក្រុមគម្រាមកំហែងអាចអនុវត្តសកម្មភាពខុសច្បាប់ដូចខាងក្រោម ដើម្បីទាញយកអត្ថប្រយោជន៍ពីព័ត៌មាននោះ៖
⦁ ការជំរិតទារប្រាក់
⦁ Blackmail
⦁ Social engineering
គេបានកំណត់ថាមានអង្គភាពជាង 65,000 ដែលត្រូវបានភ្ជាប់ជាមួយនឹងចង្កោមនៃទិន្នន័យនិងឯសារបែកធ្លាយពីប្រទេសចំនួន 111 ផ្សេងៗគ្នា។ ហើយឯកសារទាំងអស់នោះមានកាលបរិច្ឆេទចាប់ពីឆ្នាំ 2017 ដល់ខែសីហា ឆ្នាំ 2022។
ជាលទ្ធផលនៃការស៊ើបអង្កេតរបស់ SOCRadar បានរកឃើញទិន្នន័យ Microsoft 2.4 TB ត្រូវបានបែកធ្លាយជាសាធារណៈ​នៃ៖
⦁ ម៉ាស៊ីនមេដែលបានកំណត់រចនាសម្ព័ន្ធខុស
⦁ មូលដ្ឋានទិន្នន័យ SQLServer
⦁ ឯកសារផ្សេងៗ
លើស​ពី​នេះ​ មាន​ទិន្នន័យ​ជា​ច្រើន​ដែល​ត្រូវ​បាន​រក​ឃើញ​ពី​ការ​លេច​ធ្លាយ​រហូត​មក​ដល់​ពេល​នេះ​រួម​មាន៖
⦁ ជាង 335,000 អ៊ីមែល
⦁ ជាង 133,000 Projects
⦁ អ្នកប្រើប្រាស់ ជាង 548,000 នាក់
ការកំណត់រចនាសម្ព័ន្ធមិនត្រឹមត្រូវបានលាតត្រដាងឯកសារជាច្រើនដូចជា៖
⦁ ឯកសារ POE
⦁ ឯកសារ SOW
⦁ វិក្កយបត្រ
⦁ ការបញ្ជាទិញផលិតផល
⦁ ការផ្តល់ជូនផលិតផល
⦁ ព័ត៌មានលម្អិតអំពីគម្រោង
⦁ ហត្ថលេខាលើឯកសាររបស់អតិថិជន
⦁ POC (Proof of Concept) Work
⦁ អ៊ីមែលរបស់អតិថិជន (ក៏ដូចជាឯកសារ .EML)
⦁ តារាងតម្លៃផលិតផលអតិថិជន និងស្តុករបស់អតិថិជន
⦁ យោបល់ផ្ទៃក្នុងសម្រាប់អតិថិជន
⦁ យុទ្ធសាស្ត្រលក់
⦁ ឯកសារទ្រព្យសម្បត្តិរបស់អតិថិជន
⦁ ព័ត៌មានលម្អិតអំពីប្រព័ន្ធអេកូឡូស៊ីរបស់ដៃគូ

No comments