(អាម៉ាន់)៖ យោធាស៊ីរី បានអះអាងថាអ៉ីស្រាអែល បានបើកការវាយប្រហារលើមូលដ្ឋានទ័ពអាកាសដ៏សំខាន់មួយនៅក្នុងខេត្តហូម (Homs) នៃប្រទេសស៊ីរី កាលពី ថ្ងៃអាទិ...
(អាម៉ាន់)៖ យោធាស៊ីរី បានអះអាងថាអ៉ីស្រាអែល បានបើកការវាយប្រហារលើមូលដ្ឋានទ័ពអាកាសដ៏សំខាន់មួយនៅក្នុងខេត្តហូម (Homs) នៃប្រទេសស៊ីរី កាលពី ថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ ដោយសម្លាប់ទាហានស៊ីរី ២នាក់ និង៣នាក់រងរបួស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។
បើតាមយោធារុស្ស៉ី មូលដ្ឋានទ័ពអាកាសដែលរងការវាយប្រហារដោយមីស៊ីលអ៉ីស្រាអែល គឺស្ថិតនៅក្នុងភូមិ សាយរ៉ាត់ (Shayrat) ហើយមូលដ្ឋានយោធានេះទៀតសោត ទើបតែត្រូវបានប្រើប្រាស់ដោយកងទ័ពអាកាសអ៉ីរ៉ង់។ ព្រមពេលជាមួយគ្នា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរីក៏បានរាយការណ៍ដែរថាហេដ្ឋារចនាសម្ព័ន្ធមួយចំនួនរងការខូចខាត តែ មិនបានបញ្ជាក់អ្វីបន្ថែមនោះទេ។
គួរបញ្ជាក់ថា នៅពេលត្រូវបានសាកសួរពីការវាយប្រហារក្នុងទឹកដីស៊ីរី អ្នកនាំពាក្យយោធាអ៉ីស្រាអែល មិនបានធ្វើអត្ថាធិប្បាយអ្វីទេ តែនេះមិនមែនជាលើកទី១ទេដែល អ៉ីស្រាអែលត្រូវបានគេរាយការណ៍ថាបើកការវាយប្រហារតាមផ្លូវអាកាសនៅស៊ីរី៕
No comments