ប្រទេសអ៊ីរ៉ាក់៖កាលពីថ្ងៃចន្ទ ក្រសួងមហាផ្ទៃអ៊ីរ៉ាក់បាននិយាយថា កម្លាំងរបស់ពួកគេបានចាប់ខ្លួនក្រុមភេរវករលេចធ្លោរបស់ក្រុមភេរវកររដ្ឋអ៊ីស្លាម នៅក...
ប្រទេសអ៊ីរ៉ាក់៖កាលពីថ្ងៃចន្ទ ក្រសួងមហាផ្ទៃអ៊ីរ៉ាក់បាននិយាយថា កម្លាំងរបស់ពួកគេបានចាប់ខ្លួនក្រុមភេរវករលេចធ្លោរបស់ក្រុមភេរវកររដ្ឋអ៊ីស្លាម នៅក្នុងប្រទេសនៅភាគខាងជើងខេត្តគៀរគុក។
ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមសកម្មប្រយុទ្ធ ៣នាក់ត្រូវបានចាប់ខ្លួននៅក្នុងប្រតិបត្តិការដាច់ដោយឡែកពីគ្នា និងបានចូលរួមនៅក្នុងសកម្មភាពខុសច្បាប់ដូចជាការស៊ើបការណ៍សម្ងាត់ និងការបណ្តុះបណ្តាល។ កាលពីប៉ុន្មានខែមុន កម្លាំងសន្តិសុខអ៊ីរ៉ាក់បានធ្វើប្រិបត្តិការប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធជ្រុលនិយមដើម្បីបង្ក្រាបសកម្មភាពរបស់ពួកគេ។
គួររំលឹកផងដែរថា ស្ថានភាពសន្តិសុខនៅក្នុងប្រទេសអ៊ីរ៉ាក់មានភាពប្រសើរឡើងជាងមុន ចាប់តាំងពីកម្លាំងសន្តិសុខអ៊ីរ៉ាក់បានកម្ចាត់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមក្នុងឆ្នាំ២០១៧។ ទោះបីជាយ៉ាងណាក៏ដោយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមដែលនៅសេសសល់បានបង្កប់ខ្លួននៅតាមទីក្រុង តំបន់វាលខ្សាច់ និងតំបន់ខ្ពង់រាបផ្សេងទៀតដោយបានធ្វើការវាយឆ្មក់ជាញឹកញាប់ប្រឆាំងនឹងកម្លាំងសន្តិសុខ និងជនស៊ីវិល៕
No comments