ព្រះសីហនុ ៖ នៅថ្ងៃពុធ ១៥រោច ខែកត្តិក-ព្រហស្បតិ៍ ១កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៣-២៤ ខែវិច្ឆិកា ឆ្នាំ២០២២ឯកឧត្តម...
ព្រះសីហនុ៖ នៅថ្ងៃពុធ ១៥រោច ខែកត្តិក-ព្រហស្បតិ៍ ១កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៣-២៤ ខែវិច្ឆិកា ឆ្នាំ២០២២ឯកឧត្តម អុឹង អៀង រដ្ឋលេខាធិការ ក្រសួងរ៉ែនិងថាមពល និងជាអនុប្រធានក្រុមការងារចុះត្រួតពិនិត្យនិងអធិការកិច្ចសកម្មភាពក្នុងវិស័យប្រេងកាត បានដឹកនាំមន្ត្រីអធិការកិច្ចប្រេងកាតចុះធ្វើទស្សនកិច្ចសិក្សានៅមណ្ឌលសន្និធិប្រេងនិងឧស្ម័នឥន្ធនៈ នៅក្រុមហ៊ុនPTT និងក្រុមហ៊ុនSOKIMEX នៅខេត្តព្រះសីហនុ។
ការចុះទស្សនកិច្ចនេះមានគោលបំណងដើម្បីស្វែងយល់លើ៖
-ការរៀបចំទីធ្លា និងការដំឡើងឋបនភណ្ឌសំខាន់ៗរបស់មណ្ឌលសន្និធិ
-ទីតាំងផ្ទេរ ទទួលប្រេង (ផែនិងសម្រាប់រថយន្តស៊ីទែន)
-សុវត្ថិភាពជុំវិញឋបនភណ្ឌសំខាន់ៗ
-ផែនការគ្រប់គ្រងសុវត្ថិភាពរបស់ក្រុមហ៊ុន (Safety Management Plan)
-ការរៀបចំទុកដាក់ ឧបករណ៍សម្ភារៈ និងការការពារ
No comments