គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ថា កាលពីថ្ងៃសៅរ៍ មន្ត្រីក្នុងតំបន់បានឲ្យដឹងថា ហេដ្ឋារចនាស...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ថា កាលពីថ្ងៃសៅរ៍ មន្ត្រីក្នុងតំបន់បានឲ្យដឹងថា ហេដ្ឋារចនាសម្ព័ន្ធមិនសំខាន់ទាំងអស់ នៅក្នុងទីក្រុងកំពង់ផែ Odesa ភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន គឺគ្មានថាមពលប្រើប្រាស់នោះទេ បន្ទាប់ពីប្រទេសរុស្ស៊ី បានប្រើយន្តហោះគ្មានមនុស្សបើកការ វាយប្រហារមកលើកន្លែងថាមពល ។ មន្ត្រីក្នុងតំបន់បានបញ្ជាក់ថា ដោយតំបន់ជុំវិញជាច្រើន ក៏រងផលប៉ះពាល់ដែរ ។
លោក Gennadiy Trukhanov អភិបាលក្រុង Odesa បានសរសេរនៅលើបណ្តាញសង្គម Facebook ថា “ដោយសារតែទំហំនៃការខូចខាត អ្នកប្រើប្រាស់ទាំងអស់នៅក្នុងក្រុង Odesa លើកលែងតែហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ហើយត្រូវបានផ្តាច់ចេញពីអគ្គិសនី” ។
គួរបញ្ជាក់ថា ទីក្រុង Odesa ជាទីក្រុងកំពង់ផែធំបំផុតរបស់អ៊ុយក្រែន មានប្រជាជនជាង ១លាននាក់ មុនពេលឈ្លានពានរបស់រុស្ស៊ី នៅថ្ងៃទី២៤ ខែកុម្ភៈ។
សេចក្តីថ្លែងការណ៍មួយដែលត្រូវបាន បង្ហោះដោយរដ្ឋបាលទីក្រុងនៅលើកម្មវិធី Telegram បានដាក់ថា ការវាយប្រហាររបស់រុស្ស៊ី បានវាយប្រហារទៅលើបណ្តាញបញ្ជូន និងឧបករណ៍សំខាន់ៗនៅក្នុងតំបន់ Odesa កាលពីព្រឹកព្រលឹមថ្ងៃសៅរ៍ ។
លោក Maksym Marchenko អភិបាលតំបន់ Odesa បានលើកឡើងថា ប្រទេសរុស្ស៊ី បានប្រើប្រាស់យន្តហោះគ្មានមនុស្សបើក “kamikaze” ដែលហោះហើរចូលទៅក្នុងគោលដៅ របស់ពួកគេជាជាងការបាញ់គ្រាប់ ហើយថា ២គ្រាប់ត្រូវបានបាញ់ទម្លាក់នៅសមុទ្រខ្មៅ ។
លោក Marchenko បានសរសេរនៅលើបណ្តាញ Telegram ថា “ជាលទ្ធផលនៃការធ្វើវាយប្រហារ បានបង្កឲ្យគ្មានអគ្គិសនីប្រើប្រាស់ នៅស្ទើរតែគ្រប់ស្រុក និងសហគមន៍នៃតំបន់របស់យើង” ។
ចាប់តាំងពីខែតុលាមក ទីក្រុងម៉ូស្គូបានកំណត់គោលដៅ លើហេដ្ឋារចនាសម្ព័ន្ធថាមពល របស់អ៊ុយក្រែន ជាមួយនឹងរលកដ៏ធំនៃការ វាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក ដោយក្រុង គៀវ បានទទួលស្គាល់កាលពីថ្ងៃសុក្រថា រាល់រោងចក្រថាមពលកម្តៅ និងវារីអគ្គីសនីនៅក្នុងប្រទេស ត្រូវបានខូចខាត ៕
No comments