ភ្នំពេញ ៖ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង បានបង្ហាញការអរគុណ និងស្ញប់ស្ញែងចំពោះទឹកចិត្តរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី ន...
ភ្នំពេញ ៖ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង បានបង្ហាញការអរគុណ និងស្ញប់ស្ញែងចំពោះទឹកចិត្តរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា ដែលតែងតែឈឺឆ្អាលក្នុងសង្គ្រាម នៅប្រទេសអ៊ុយក្រែន។
ក្នុងសន្និសីទព័ត៌មានរួមគ្នានៅវិមានអេលីហ្សេ ប្រទេសបារាំង ជាមួយសម្តេចតេជោ ហ៊ុន សែន នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ លោកប្រធានាធិបតីបារាំង បានគូសបញ្ជាក់ថា «អរគុណ និងស្ញប់ស្ញែង ចំពោះទឹកចិត្ត របស់សម្តេចតេជោ ក្នុងសង្គ្រាមនៅប្រទេសអ៊ុយក្រែន ។ ខណៈដែលសង្គ្រាម កំពុងកើតឡើង នៅអឺរ៉ុប សម្តេចបានសម្រេចចិត្តអញ្ជើញមកទីក្រុងប៉ារីស ដើម្បីចូលរួមក្នុងសន្និសីទ ស្តីពីការគាំទ្រ ប្រជាពលរដ្ឋអ៊ុយក្រែន នៅក្នុងក្របខណ្ឌ នៃការបន្តអនុវត្ត សេចក្តីសម្រេចចិត្ត របស់អង្គការសហប្រជាជាតិ ដែលថ្កោលទោស ការធ្វើទុកបុកម្នេញរបស់ប្រទេសរុស្ស៉ី និងដើម្បីការពារ សន្តិភាពជានិរន្ត។ ខ្ញុំសូមអរគុណសម្តេចជាឱឡារិក»។
លើសពីនេះ លោកប្រធានាធិបតី បានគូសរំលេចផងដែរថា ការជួបជាមួយ សម្តេចតេជោ ហ៊ុន សែន ក៏អនុញ្ញាតឱ្យភាគីទាំងពីរ អាចពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ ក្នុងក្របខណ្ឌ នៃយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក។
លោកប្រធានធិបតី ក៏បានកោតសរសើរកម្ពុជា ចំពោះការប្តេជ្ញា ចិត្តក្នុងការប្រយុទ្ធប្រឆាំង ការប្រែប្រួលអាកាសធាតុ ។ លោក ថា នេះជាគំរូដ៏គួរឱ្យកត់សម្កាល់ របស់ប្រទេសមួយក្នុងការចាត់ចែង ការអភិវឌ្ឍដ៏លឿន ដោយគិតគូរពីគោលនយោបាយ ថាមពលដ៏ល្អអស្ចារ្យ៕
No comments