Page Nav

HIDE

Breaking News:

latest

ហេតុការណ៍បំផ្ទុះគ្រាប់បែកសម្លាប់ទាហាន ៥នាក់នៅក្នុងខេត្តសម្បូរប្រេង ស្ហាបវ៉ា នៃប្រទេសយេម៉ែន

ប្រទេសយេម៉ែន៖មន្ត្រីសន្តិសុខបានប្រាប់អ្នកយកព័ត៌មានថា យ៉ាង​ហោច​ណាស់​សមាជិក​៥​នាក់​របស់កម្លាំង​រដ្ឋាភិបាល​យេម៉ែន ត្រូវបានសម្លាប់កាលពីថ្ងៃសៅរ៍ ...


ប្រទេសយេម៉ែន៖មន្ត្រីសន្តិសុខបានប្រាប់អ្នកយកព័ត៌មានថា យ៉ាង​ហោច​ណាស់​សមាជិក​៥​នាក់​របស់កម្លាំង​រដ្ឋាភិបាល​យេម៉ែន ត្រូវបានសម្លាប់កាលពីថ្ងៃសៅរ៍ ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែក នៅខេត្តស្ហាបវ៉ាដែលជាខេត្តសម្បូរប្រេង នៅភាគខាងត្បូងនៃប្រទេសយេម៉ែន។

មន្ត្រីសន្តិសុខក្នុងតំបន់បាននិយាយក្នុងលក្ខណ្ឌអនាមិកថា៖ “ក្មាន់កាំភ្លើង ដែលសង្ស័យថាជាក្រុមសកម្មប្រយុទ្ធអាល់កៃដា បានវាយប្រហារកំណត់គោលដៅលើរថយន្តរបស់កម្លាំងរដ្ឋាភិបាល ដោយប្រើឧបករណ៍បំផ្ទុះកែច្នៃ នៅភាគខាងលិចនៃខេត្តស្ហាបវ៉ា បង្កឱ្យមានការផ្ទុះដ៏កក្រើកនៅក្នុងតំបន់ដែលស្ថិតនៅក្បែរតំបន់អណ្តូងប្រេង ”។

មន្ត្រីរូបនោះបានបញ្ជាក់បន្ថែមថា ទាហានសរុប ៥នាក់ រាប់បញ្ជូលទាំងមន្ត្រីជាន់ខ្ពស់ម្នាក់ ត្រូវបានសម្លាប់ និងទាហានមួយចំនួនផ្សេងទៀតរងរបួសនៅក្នុងការវាយប្រហារនោះ។

ប្រភពបន្ថែមថា ហេតុការណ៍បំផ្ទុះគ្រាប់បែកបានបំផ្លាញរថយន្តយោធារបស់ទាហានការពារខេត្តស្ហាបវ៉ា ដែលទើបតែរើសចូលថ្មី ដោយភាគច្រើនជាទាហានគាំទ្រដោយកម្លាំងចម្រុះដឹកនាំដោយប្រទេសអារ៉ាប៊ីសាអូឌីត។

ក្រុមប្រឹក្សាអន្តរកាលភាគខាងត្បូង ហៅកាត់ថា (STC) ដែលមានមូលដ្ឋាននៅទីក្រុងអាដែន បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា កម្លាំង​របស់​ពួក​គេ​បានដោះ​គ្រឿង​ផ្ទុះ​មួយ​ទៀតចោល​នៅក្នុងខេត្តស្ហាបវ៉ា។ ការវាយប្រហារ ដែលធ្វើឡើងដោយក្រុមសកម្មប្រយុទ្ធប្រឆាំងនឹងកម្លាំងទ័ពភាគខាងត្បូងដែលគាំទ្រដល់រដ្ឋាភិបាល មានការកើនឡើងនៅក្នុងតំបន់ផ្សេងៗគ្នាជាច្រើននៃប្រទេសយេម៉ែន ក្នុងរយៈពេលត្រឹមតែ ២ខែ ក្រោយពីថ្ងៃ​ផុត​កំណត់​នៃ​បទ​ឈប់​បាញ់​ដែល​តំណាង​ដោយ​អង្គការ​សហ​ប្រជាជាតិ​នៅ​ថ្ងៃ​ទី​២ ខែ​តុលា។

ការវាយប្រហារភេរវករ កើតឡើងខណៈដែលកម្លាំងរដ្ឋាភិបាលយេម៉ែនគាំទ្រដោយកម្លាំងចម្រុះដឹកនាំដោយប្រទេសអារ៉ាប៊ីសាអូឌីតកំពុងតែ​វាយប្រហារ​ជា​បណ្តើរៗទៅ​លើទីតាំង​លាក់ខ្លួនរបស់​សាខាក្រុមសកម្មប្រយុទ្ធ​អាល់កៃដា​ដែល​មាន​មូលដ្ឋាន​នៅ​យេម៉ែន ដែលភាគច្រើនស្ថិតនៅតំបន់ភ្នំនៃខេត្តស្ហាបវ៉ា និងខេត្តក្បែរៗគ្នា។

គួរបញ្ជាក់ផងដែរថា បណ្តាញក្រុមសកម្មប្រយុទ្ធអាល់កៃដាដែលមានមូលដ្ឋាននៅប្រទេសយេម៉ែននៅឧបទ្វីបអារ៉ាប់ ដែលហៅកាត់ថា (AQAP) បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារធំៗជាច្រើនលើកប្រឆាំងនឹងកម្លាំងសន្តិសុខនៅខេត្តមួយចំនួន ភាគខាងត្បូងនៃទេសយេម៉ែន។ មកទល់ពេលនេះ ឧបទ្វីបអារ៉ាប់បានទាញយកផលប្រយោជន៍ជាច្រើនឆ្នាំនៃជម្លោះដ៏សាហាវរវាងរដ្ឋាភិបាលប្រទេសយេម៉ែន និងក្រុមឧទ្ទាមហ៊ូធី ដើម្បី​ពង្រីក​វត្តមានកម្លាំង​របស់ពួកគេនៅ​ក្នុង​ប្រទេស​អារ៉ាប់​ដែល​រងការ​បំផ្លិចបំផ្លាញដោយសង្គ្រាម៕

No comments