Page Nav

HIDE

Breaking News:

latest

សម្តេចតេជោ ហ៊ុន សែន៖ រដ្ឋាភិបាល មិនរារាំងពលរដ្ឋខ្មែររស់នៅក្រៅប្រទេស ធ្លាប់ជេររាជរដ្ឋាភិបាល មកលេងស្រុកខ្មែរនោះទេ និងសូមអញ្ជើញមកមើលកម្ពុជាពិតឱ្យបានច្បាស់

(កំពង់ស្ពឺ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ដែលដឹនាំដោយគណបបក្សប្រជាជន គឺមិនរារាំងប្រជាជនខ្មែរណ...


(កំពង់ស្ពឺ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ដែលដឹនាំដោយគណបបក្សប្រជាជន គឺមិនរារាំងប្រជាជនខ្មែរណាម្នាក់ រស់នៅក្រៅប្រទេសធ្លាប់ជេររាជរដ្ឋាភិបាល ដែលមានបំណងមកលេងប្រទេសកម្ពុជានោះទេ លុះត្រាពួកគាត់មានជាប់ដីការបស់តុលាពាក់ព័ន្ធនឹងបទល្មើសណាមួយ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្រាប់ប្រជាពលរដ្ឋខ្មែរ ដែលធ្លាប់ជេររដ្ឋាភិបាលកម្ពុជា និងមានបំណងមកលេងប្រទេសកម្ពុជា សូមអញ្ជើញមកលេងចុះ ដើម្បីមើលឱ្យបានច្បាស់ថា ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា មានស្ថានភាពយ៉ាងម៉េចខ្លះ ជៀសវាងស្តាប់តែជនខិលខូចមួយចំនួនតូចនិយាយបំភ្លើស មួលបង្កាច់ខុសពីស្ថានភាពពិតរបស់កម្ពុជា។

ត្រង់ចំណុចនេះ ប្រមុខនៃរាជរដ្ឋាភិបាល បានលើកឡើងថា ប្រសិនបើជនខិលខូចទាំងនោះមានចេតនាបំផ្លាញការពិតរបស់កម្ពុជាហើយនោះ បើទោះបីជារដ្ឋាភិបាលខិតខំធ្វើល្អយ៉ាងណាក៏ដោយ ក៏វានៅតែអាក្រក់ដដែល។

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាស អញ្ជើញជាអធិបតីបើកការដ្ឋាន កែលំអរផ្លូវជាតិលេខ៤១ ភ្ជាប់ពីខេត្តកំពង់ស្ពឺ ទៅកំពត នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២នេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «ប៉ុន្តែ មនុស្សមួយចំនួនគេចាត់ទុកថា ស្រុកខ្មែរអាក្រក់មិនចាំបាច់មកទេ ខ្ញុំក៏មិនចាំបាច់អង្វរអ្នកឯងឱ្យមកដែរ អ្នកគិតថាធ្លាប់បានជេររដ្ឋាភិបាលមិនហ៊ានមកប្រទេស អត់ទេទាល់តែមានដីកាពីតុលាការអាហ្នឹងទើបវាជាបញ្ហា ប៉ុន្តែ អ្នកដែលអត់មានដីកាតុលាការមកលេងស្រុកមក មកមើលមកថាតើវាដូចគេនិយាយទេ ប៉ុន្តែអ្នកដែលមានចេតនាបំផ្លាញហើយ បើទោះបីជាយើងធ្វើល្អប៉ុណ្ណាក៏នៅតែដដែលហ្នឹង...!»

បន្ថែមពីនេះ ប្រមុននៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានបង្ហាញពីការហួសចិត្តចំពោះក្រុមប្រឆាំង ដែលមិនចេះអបអរសាទរចំពោះសមិទ្ធផលជាតិនានា ក៏ពួកប្រឆាំងទាំងនោះមើលមិនឃើញ និងស្តាប់មិនឮនោះដែរ។ សម្តេចថា បើក្រុមប្រឆាំងទាំងនោះចេញមកអបអរសាទរ រាល់សមិទ្ធផលទាំងឡាយដែលកម្ពុជា ទទួលគឺពួកគេយល់ថា ស្មើនឹងការសសើរគណបក្សប្រជាជកម្ពុជា ដែលដឹកនាំរាជរដ្ឋាភិបាល។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ជោគជ័យដែលសម្រេចបាន គឺមិនមែនជាជោគជ័យរបស់គណបក្សប្រជាជនកម្ពុជានោះទេ ប៉ុន្តែ វាជាជោគជ័យរួមរបស់ប្រជាជនកម្ពុជា ដូច្នេះ រាល់សមិទ្ធផលនានាដែលរាជរដ្ឋាភិបាលកម្ពុជា សម្រេចបាន គឺជាសមិទ្ធផលរួមរបស់ជាតិកម្ពុជាទាំងអស់គ្នា៕

No comments