Page Nav

HIDE

Breaking News:

latest

ជប៉ុន ប្ដេជ្ញាផ្ដល់ជំនួយថ្មី ២៧លានដុល្លារ ទៅកាន់ប្រទេសម៉ុលដាវ៉ា ជាការលើកទឹកចិត្ដចំពោះការទទួលជនភៀសខ្លួនអ៊ុយក្រែន

តូក្យូ៖ ក្រសួងការបរទេសជប៉ុនបានឲ្យដឹងថា នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានសន្យាផ្តល់ជំនួយថ្មីចំនួន ២៧លានដុល្លារ ដល់ប្រទេសម៉ុលដាវ៉ា ...


តូក្យូ៖ ក្រសួងការបរទេសជប៉ុនបានឲ្យដឹងថា នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានសន្យាផ្តល់ជំនួយថ្មីចំនួន ២៧លានដុល្លារ ដល់ប្រទេសម៉ុលដាវ៉ា ខណៈដែលលោកបានថ្លែងអំណរគុណដល់ប្រទេសនេះ សម្រាប់ការទទួលយកការជម្លៀសចេញ ពីប្រទេសអ៊ុយក្រែន ដែលរងគ្រោះដោយសង្គ្រាម។

នៅក្នុងជំនួបជាមួយប្រធានាធិបតីម៉ុលដាវ៉ា លោកស្រី Maia Sandu នៅទីក្រុងតូក្យូ លោក គីស៊ីដា បានលើកឡើងថា ជំនួយដែលជួយដល់ផ្នែកសុខភាព អាហារ ថាមពល និងយេនឌ័រ គឺមានបំណងបន្ធូរបន្ថយបន្ទុក ដែលបង្កឡើងលើប្រទេស ដោយការឈ្លានពានយោធារបស់រុស្ស៊ី។

ចំនួន​ជនភៀសខ្លួន​ពី​ប្រទេស​អ៊ុយក្រែន គឺ​ស្មើ​នឹង​ជាង ២០​ភាគរយ​នៃ​ប្រជាជន​ម៉ុលដាវី។ លោក គីស៊ីដា បានលើកឡើងថា ប្រទេសជប៉ុន នឹងពិចារណាលើសំណើ សុំជំនួយហិរញ្ញវត្ថុរបស់ម៉ុលដាវ៉ា ដោយផ្អែកលើស្ថានភាពបច្ចុប្បន្ន នៅក្នុងប្រទេសអឺរ៉ុបខាងកើត។

លោកស្រី Sandu បានសម្តែងការដឹងគុណចំពោះលោក គីស៊ីដា សម្រាប់ជំនួយពហុវិស័យរបស់ប្រទេសជប៉ុន ដល់ប្រទេសរបស់លោកស្រី ចាប់តាំងពីការទទួលបានឯករាជ្យ ពីអតីតសហភាពសូវៀតក្នុងឆ្នាំ១៩៩១ ហើយបានលើកឡើងថា លោកស្រីសង្ឃឹមថា នឹងមានការវិនិយោគបន្ថែមទៀត ដោយក្រុមហ៊ុនជប៉ុន៕

No comments