(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន កំពុងធ្វើដំណើរតាមផ្លូវល្បឿនលឿន ទៅកាន់ខេត្តព្រះសីហនុ និងសូមអញ្ជើញបងប្អូនប្...
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន កំពុងធ្វើដំណើរតាមផ្លូវល្បឿនលឿន ទៅកាន់ខេត្តព្រះសីហនុ និងសូមអញ្ជើញបងប្អូនប្រជាពលរដ្ឋទៅលេងកំសាន្តបុណ្យសមុទ្រ។
សម្តេចតេជោ ហ៊ុន សែន បានបង្ហោះនៅលើបណ្តាញសង្គមយ៉ាងដូច្នេះថា៖ «កំពុងធ្វើដំណើរលើផ្លូវល្បឿនលឿន ពីភ្នំពេញ-ខេត្តព្រះសីហនុ។ យើងនឹងខិតខំកសាងផ្លូវល្បឿនលឿន មួយខ្សែទៀតតភ្ជាប់ពីភ្នំពេញទៅបាវិត ព្រំដែន វៀតណាម។ សូមអញ្ជើញទៅលេងបុណ្យសមុទ្រនៅ ក្រុងព្រះសីហនុថ្ងៃស្អែក១០ធ្នូ២០២២»។
នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីបើកមហាសន្និបាតលើកទី១៦ ក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើសកលលោក និងរសៀលថ្ងៃដដែល សម្តេចនឹងអញ្ជើញជាអធិបតីបើកពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ នៅខេត្តព្រះសីហនុ៕
No comments