Page Nav

HIDE

Breaking News:

latest

រុស្ស៊ី៖ សេវាស៊ើបការណ៍ សម្ងាត់របស់អាមេរិក និងក្រុមហ៊ុនឱសថមួយ ជាប់ពាក់ព័ន្ធនឹងកម្មវិធី ជីវយោធានៅអ៊ុយក្រែន

ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ីមានឯកសារមួយ ដែលមានឈ្មោះមន្ត្រីអាមេរិកសំខាន់ៗ ដែលត្រួតពិនិត្យកម្មវិធីជីវសាស្ត្រ យោធារបស់អ៊ុយក្រែន នេះបើតាមលោក...


ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ីមានឯកសារមួយ ដែលមានឈ្មោះមន្ត្រីអាមេរិកសំខាន់ៗ ដែលត្រួតពិនិត្យកម្មវិធីជីវសាស្ត្រ យោធារបស់អ៊ុយក្រែន នេះបើតាមលោក Igor Kirillov ប្រធានកងកម្លាំងការពារវិទ្យុសកម្ម គីមី និងជីវសាស្រ្តនៃកងកម្លាំងប្រដាប់អាវុធរុស្ស៊ី។

អ្នកចូលរួមរួមមាន Kenneth Myers អតីតប្រធានទីភ្នាក់ងារកាត់បន្ថយ ការគំរាមកំហែងផ្នែកការពារ ជាមួយក្រសួងការពារជាតិ សហរដ្ឋអាមេរិក។ លោក Tara O’Toole អនុប្រធានប្រតិបត្តិនៃក្រុមហ៊ុន In-Q-Tel ដែលជាក្រុមហ៊ុនបណ្តាក់ទុន ដែលគ្រប់គ្រងដោយទីភ្នាក់ងារ ស៊ើបការណ៍សម្ងាត់កណ្តាល។ លោក ថូម៉ាស ហ្វ្រីដិន អតីតនាយកមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក និងអ្នកផ្សេងទៀត។

យ៉ាងហោចណាស់មនុស្ស ១៦ នាក់បានស្លាប់ និង ៦៤ នាក់បានរងរបួសនៅក្នុងតំបន់ Kherson ភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន កាលពីថ្ងៃសៅរ៍ដោយសារតែជម្លោះរុស្ស៊ី-អ៊ុយក្រែន ដែលកំពុងបន្ត នេះបើតាមការលើកឡើងរបស់លោក Yaroslav Yanushevych អភិបាលនៃតំបន់ Kherson។

លោក Yanushevych បានសរសេរនៅលើ Telegram ថា ក្នុងចំណោមអ្នកស្លាប់ទាំងនោះ មានបុគ្គលិកសង្គ្រោះបន្ទាន់រដ្ឋ ៣នាក់ ដែលបានស្លាប់ក្នុងអំឡុងពេល ប្រតិបត្តិការបោសសម្អាតមីននៅក្នុងស្រុក Beryslav ។

No comments