Page Nav

HIDE

Breaking News:

latest

ក្រុមភេរវករ ១០នាក់ស្លាប់ ក្នុងប្រតិបត្តិការស៊ើបការណ៍សម្ងាត់ ក្នុងប្រទេសប៉ាគីស្ថាន

ប្រទេសប៉ាគីស្ថាន៖ មន្ត្រីយោធាបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ថា យ៉ាងហោចណាស់ក្រុមភេរវករ ១០នាក់ត្រូវបានសម្លាប់ក្នុងអំឡុងពេលប្រតិបត្តិការស៊ើបក...


ប្រទេសប៉ាគីស្ថាន៖
មន្ត្រីយោធាបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ថា យ៉ាងហោចណាស់ក្រុមភេរវករ ១០នាក់ត្រូវបានសម្លាប់ក្នុងអំឡុងពេលប្រតិបត្តិការស៊ើបការណ៍សម្ងាត់ នៅខេត្តប៉ាឡូជីស្ថាន ភាគនិរតីនៃប្រទេស។

បណ្តាញទំនាក់ទំនងសាធារណៈអន្តរសេវាកម្មហៅកាត់ថា (ISPR) ដែលជាដៃគូរបស់ប្រព័ន្ធផ្សព្វផ្សាយកងទ័ពប៉ាគីស្ថានបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កម្លាំងសន្តិសុខ បានធ្វើប្រតិបត្តិការយោធាដោយផ្អែកលើរបាយការណ៍ស៊ើបការណ៍សម្ងាត់ កាលពីថ្ងៃអង្គារ នៅក្នុងតំបន់ ហូស្ហាប។ ប្រភព ISPR បានលើកឡើងថា៖ “ខណៈ​ដែលកម្លាំង​សន្តិសុខ​កំពុង​ដំណើរការ​បង្កើត​ទីតាំងទបស្កាត់ក្រោយពីកំណត់បានទីតាំងរបស់ក្រុមភេរវករ ១៤នាក់ ក្រុមភេរវករទាំងនោះបានបើកការបាញ់ប្រហារទៅលើកម្លាំងសន្តិសុខ ”។ ក្នុងអំឡុងពេលបាញ់តបតគ្នា ក្រុមភេររវករ ១០នាក់ត្រូវបានសម្លាប់ខណៈដែលអ្នកផ្សេងទៀតត្រូវបានចាប់ខ្លួនក្នុងស្ថានភាពរងរបួស៕”

ប្រភពបន្ថែមថា ​ភេរវករ ២នាក់បានរត់ភៀសខ្លួន ហើយ​ប្រតិបត្តិការ​ស្វែង​រក​ពួក​គេ​​នៅតែបន្ត​ក្នុង​តំបន់។ ក្រុមភេរវករដែលត្រូវបានសម្លាប់ មានជាប់ពាក់ព័ន្ធជាមួយនឹងឧប្បត្តិហេតុបាញ់ប្រហារកំណត់គោលដៅទៅលើកងកម្លាំងសន្តិសុខ និងជនស៊ីវិលដូចគ្នា ក្រៅពីសកម្មភាពបង្កប់គ្រឿងផ្ទុះកែច្នៃ។

ឃ្លាំង​អាវុធ និង​គ្រាប់​រំសេវ​ដ៏​ច្រើន រួម​ទាំង​គ្រឿង​បំផ្ទុះ​កែច្នៃ ត្រូវបានរកឃើញនៅទីតាំងលាក់ខ្លួនរបស់ក្រុមភេរវករ។ យោធាប៉ាគីស្ថានបាននិយាយថា កម្លាំងសន្តិសុខនៅតែប្តេជ្ញាចិត្តក្នុងការរារាំងនូវការប៉ុនប៉ងបំផ្លាញសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ នៅក្នុងខេត្តប៉ាឡូជីស្ថាន៕

No comments