បរទេស៖ បើតាមសារព័ត៌មាន RIA Novosti បានរាយការណ៍កាលពីថ្ងៃសុក្រថា ប្រព័ន្ធការពារដែនអាកាសរុស្ស៊ី នឹងមិនមានបញ្ហាក្នុងការរកឱ្យឃើញ និងបំផ្លាញមីស៊ីល...
បរទេស៖ បើតាមសារព័ត៌មាន RIA Novosti បានរាយការណ៍កាលពីថ្ងៃសុក្រថា ប្រព័ន្ធការពារដែនអាកាសរុស្ស៊ី នឹងមិនមានបញ្ហាក្នុងការរកឱ្យឃើញ និងបំផ្លាញមីស៊ីលដែលបាញ់ចេញពីប្រព័ន្ធរ៉ុក្កែត High Mobility Artillery Rocket System (HIMARS) ដែលផលិតដោយសហរដ្ឋអាមេរិក នោះទេ ដោយសារកម្មវិធីថ្មី, នេះបើយោងតាមការលើកឡើង របស់មេបញ្ជាការយោធារុស្ស៊ីដែលមិនបញ្ចេញឈ្មោះ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមមន្ត្រីដែលកំពុងបម្រើការនៅតំបន់ Zaporozhye របស់រុស្ស៊ី កងកម្លាំងអ៊ុយក្រែនពីដំបូង បានប្រើប្រាស់អាវុធសម័យសូវៀត ប៉ុន្តែឥឡូវនេះបានប្តូរទៅអាវុធ ដែលផ្តល់ដោយប្រទេសណាតូ រួមទាំងមីស៊ីល HIMARS របស់អាមេរិកផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ លោកបាននិយាយថា កងទ័ពរុស្ស៊ីឥឡូវនេះអាចទប់ទល់ការវាយប្រហារបែបនេះ បានយ៉ាងងាយស្រួល ដោយសារ “ការអាប់ដេតកម្មវិធីថ្មី”។
មន្រ្តីរុស្ស៊ីបានអះអាងថា ឥឡូវនេះ យើងគ្មានបញ្ហាក្នុងការរាវរក តាមដាន និងបំផ្លាញមីស៊ីលទាំងនោះទេ” គឺអង្គភាពរបស់លោកបានទម្លាក់មីស៊ីល HIMARS ប្រហែល ១០ គ្រាប់ ដែលក្នុងនោះ ៤ គ្រាប់នៅក្នុងខែមុន។
សូមជម្រាបថា បន្ទាប់ពីចាប់ផ្តើមប្រតិបត្តិការ យោធារបស់រុស្ស៊ីនៅអ៊ុយក្រែន សហរដ្ឋអាមេរិកបាននឹងកំពុងផ្តល់អាវុធដល់អ៊ុយក្រែន នូវចំនួនដ៏ច្រើនសន្ធឹកសន្ធាប់រហូតដល់តម្លៃប្រហែល ១៩ ពាន់លានដុល្លារ។ យោងតាមក្រសួងការពារជាតិអាមេរិក គិតត្រឹមថ្ងៃទី២៣ ខែវិច្ឆិកា ទីក្រុងវ៉ាស៊ីនតោនបានប្តេជ្ញាគាំទ្រ ទីក្រុងគៀវជាមួយនឹងមីស៊ីល HIMARS ចំនួន ៣៨គ្រាប់ និងគ្រាប់រំសេវដែលពាក់ព័ន្ធ ផ្សេងទៀត៕
No comments