Page Nav

HIDE

Breaking News:

latest

លោក Zelensky៖ យើងអាចសង្ឍឹមថា សង្គ្រាមនឹងអាចបញ្ចប់ទៅ នៅក្នុងរយៈពេលប៉ុន្មាន ខែខាងមុខនេះ

បរទេស៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky កាលពីថ្ងៃម្សិលមិញនេះ បានធ្វើការលើកឡើងថា លោកសង្ឃឹមយ៉ាងមុតម៉ាំថា សង្គ្រាមរវាងអ៊ុយក្រែននិងរុ...


បរទេស៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky កាលពីថ្ងៃម្សិលមិញនេះ បានធ្វើការលើកឡើងថា លោកសង្ឃឹមយ៉ាងមុតម៉ាំថា សង្គ្រាមរវាងអ៊ុយក្រែននិងរុស្សី នឹងអាចបញ្ចប់ទៅក្នុងរយៈពេលប៉ុន្មានខែ ខាងមុខនេះជាមិនខាន។

លោកបានបន្តថា៖ សង្គ្រាម​នឹង​ត្រូវ​បញ្ចប់​នៅ​ពេល​អ៊ុយក្រែន ទទួលបានជ័យជំនះ ឬ​នៅ​ពេល​ដែល​សហព័ន្ធ​រុស្ស៊ី​​ នឹង​ចង់​បាន​តែ​ពេល​ដែល​ខ្លួន​ដឹង​ថា​ខ្លួន​ខ្សោយ ឯកោ និង​គ្មាន​ដៃគូ។ ពួកយើងសង្ឃឹមថា វានឹងអាចបញ្ចប់ ទៅឆាប់ៗនេះក្នុងរយៈពេល ប៉ុន្មានខែខាងមុខនេះ។

ទោះបីជាយ៉ាងណាក្តីលោក Zelenskyy បានសង្កត់ធ្ងន់ថា ប្រសិនបើអ៊ុយក្រែនមិនតស៊ូទេ សង្រ្គាមនេះនឹងអាចប្រាកដ ជារីករាលដាល ទៅកាន់ទឹកដីប្រទេសជិតខាង ផ្សេងទៀតជាមិនខាន។ប្រទេសអ៊ុយក្រែនបានបូជា ពលរដ្ឋរបស់ខ្លួនជាច្រើន ដើម្បីសង្គ្រាមនេះ ៕

No comments