Page Nav

HIDE

Breaking News:

latest

ចាប់ខ្លួនក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមចំនួន៦នាក់ក្នុងខេត្តចំនួន៣

កាលពីថ្ងៃព្រហស្បតិ៍នេះប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋបានរាយការណ៍ថា កងកម្លាំងសន្តិសុខអ៊ីរ៉ាក់បានចាប់ខ្លួនក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមចំនួន៦នាក់...


កាលពីថ្ងៃព្រហស្បតិ៍នេះប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋបានរាយការណ៍ថា កងកម្លាំងសន្តិសុខអ៊ីរ៉ាក់បានចាប់ខ្លួនក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមចំនួន៦នាក់នៅក្នុងខេត្តចំនួន៣។

ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ និងស៊ើបអង្កេតរបស់សហព័ន្ធបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ាក់ថា ក្រុមជីហាដ៣នាក់កបានចាប់ខ្លួននៅក្នុងខេត្ត សាឡាហាឌីន (Salahaddin) ២នាក់នៅក្នុងខេត្តមានជម្លោះឃឺដ និងម្នាក់ទៀតនៅក្នុងខេត្ត អាន់បា (Anbar)។

ប្រតិបត្តិការ​នេះ​ត្រូវ​បាន​អនុវត្ត​ដោយ​ផ្អែក​លើ​ព័ត៌មាន​ស៊ើបការណ៍​សម្ងាត់ ​និង​ការ​សម្រេច​ចិត្ត​របស់​តុលាការ។

ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ក៏បានបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកបះបោរចំនួន២នាក់ផ្សេងទៀតក៏ត្រូវចាប់ខ្លួនផងដែរដោយសហការជាមួយកម្លាំងសន្តិសុខនៅក្នុងខេត្តស៊ូឡៃម៉ានីយ៉ា (Sulaymaniyah) ក្នុងតំបន់ឃឺដ។

បើយោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា ក្រុមជីហាដដែលមានឈ្មោះក្រៅហៅថាអាប៊ូសារ៉ា (Abu Sarah) និងអាប៊ូ មូហាំម៉ាត់ (Abu Muhammad) ជាមន្ត្រីនៃស្រុកហ៊ីបា (Hisba) នៃទីក្រុង ហ្វាលូចា (Fallujah) និងម្នាក់ទៀតឈ្មោះ អាល់-ម៉ារ៉ាវី (al-Marawi) ជាអ្នកទទួលខុសត្រូវលើការផលិត និងការអភិវឌ្ឍន៍។

No comments