Page Nav

HIDE

Breaking News:

latest

កិច្ចប្រជុំផ្សព្វផ្សាយ ជំរុញការងារពាក់ព័ន្ធនឹងអធិការកិច្ចក្នុងវិស័យប្រេងកាត ជាមួយមន្ទីររ៉ែនិងថាមពលខេត្តក្រចេះ និងអាជីវកម្ចាស់ស្ថានីយប្រេងនិងឧស្ម័នឥន្ធនៈនៅក្នុងខេត្តក្រចេះ

ខេត្តក្រចេះ៖​  ថ្ងៃសុក្រ   ៥រោច   ខែមាឃ   ឆ្នាំខាល   ចត្វាស័   ព . ស .  ២៥៦៦ ត្រូវនឹងថ្ងៃទី១០   ខែកុម្ភៈ   ឆ្នាំ២០២៣​  ឯកឧត្តម   អុឹង   អៀង ...


ខេត្តក្រចេះ៖​ 
ថ្ងៃសុក្រ ៥រោច ខែមាឃ ឆ្នាំខាល ចត្វាស័ .២៥៦៦ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣​ ឯកឧត្តម អុឹង អៀង រដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពល និងជាអនុប្រធានក្រុមការងារចុះត្រួតពិនិត្យ និងអធិការកិច្ចសកម្មភាពក្នុងវិស័យប្រេងកាត បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយមន្ទីររ៉ែនិងថាមពលខេត្តក្រចេះ និងកិច្ចប្រជុំផ្សព្វផ្សាយ ជំរុញការងារពាក់ព័ន្ធនឹងអធិការកិច្ចក្នុងវិស័យប្រេងកាត ចំពោះអាជីវករម្ចាស់ស្ថានីយដែលមិនទាន់បានដាក់ពាក្យស្នើសុំច្បាប់មកក្រសួងរ៉ែនិងថាមពល និងការងារផ្សព្វផ្សាយអំពីសុវត្ថិភាពនិងហានិភ័យជូនដល់ម្ចាស់ស្ថានីយប្រេងនិងឧស្ម័នឥន្ធនៈដែលពុំមានរៀបចំកបំពង់ទទួលប្រេងនិងមានប្រភពបញ្ឆេះផ្សេងៗនៅក្បែឋបនភណ្ឌនរបស់ស្ថានីយនៅក្នុងខេត្តក្រចេះ។ជាមួយគ្នានោះផងដែរ ឯកឧត្តមក៏បានដឹកនាំក្រុមការងារចុះទៅត្រួតពិនិត្យទីតាំងស្ថានីយមួយចំនួន ក្នុងគោលបំណងដើម្បីពិនិត្យនិងជំរុញការផ្សព្វផ្សាយ អំពីកំរិតហានិភ័យដែលអាចកើតមានឡើងជាយថាហេតុចំពោះការសាងសង់ស្ថានីយដោយមិនគោរពតាមលក្ខណបច្ចេកទេសនិងបានជម្រុញឲ្យម្ចាស់ស្ថានីយដែលមានភាពរឹងរូសមិនព្រមមកដាក់ពាក្យឲ្យមកដាក់ពាក្យស្នើសុំច្បាប់ពីក្រសួងរ៉ែនិងថាមពលផងដែរ។








No comments