Page Nav

HIDE

Breaking News:

latest

លោក ហ៊ុន ម៉ាណែត តបទៅអតីតទូតអាមេរិកថា កេរ្តិ៍តំណែលរបស់សម្ដេចតេជោ គឺសុខសន្តិភាព និងការអភិវឌ្

ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត អនាគតបេក្ខភាពនាយករដ្ឋមន្ត្រីនៃកម្ពុជា បានឆ្លើយតបទៅអតីតឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជាម្នាក់ ដោយមិនបញ្ចេញចំ...


ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត អនាគតបេក្ខភាពនាយករដ្ឋមន្ត្រីនៃកម្ពុជា បានឆ្លើយតបទៅអតីតឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជាម្នាក់ ដោយមិនបញ្ចេញចំឈ្មោះ លើអតីតទូតរូបណានោះអំពីសំណួរ “តើអ្វីទៅជាកេរ្តិ៍តំណែលរបស់សម្ដេចតេជោ” គឺថា កេរ្តិ៍តំណែលរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី គឺជាសុខសន្តិភាព ការអភិវឌ្ឍ និងការរីកចម្រើរបស់ប្រជាពលរដ្ឋ ។

ការអះអាងរបស់បណ្ឌិត ហ៊ុន ម៉ាណែត បែបនេះធ្វើឡើងបន្ទាប់ពី អតីតឯកអគ្គរដ្ឋទូតអសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានចោទសួរថា តើអ្វីទៅជាកេរ្តិ៍តំណែលរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ?

ក្នុងពិធីសម្ពោធឧបដ្ឋានសាលា និងសមិទ្ធផលនានា ក្នុងវត្តគិរីឧត្តមអាដោល នាខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១៤ កុម្ភៈ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ពេលជួបលោកនៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ អតីតឯកអគ្គរដ្ឋអាមេរិក បានចោទសួរថា តើកេរ្តិ៍តំណែលរបស់សម្ដេចតេជោ នៅពេលកាន់អំណាច តើអ្នកគិតថាជាកេរ្តិ៍តំណែលស្អីគេ?

ពាក់ព័ន្ធការចោទសួររបស់អតីតទូតអាមេរិក លោកបណ្ឌិត បានឆ្លើយតបថា «មុននឹងខ្ញុំឆ្លើយឯកឧត្ដមអង្គុយទីនេះ មើលខ្លួនឯង ឥឡូវឯកឧត្ដមកំពុងអង្គុយក្នុងសណ្ឋាគារ១០ជាន់ មានម៉ាស៊ីនត្រជាក់ ហើយឯកឧត្ដមមើលទៅទន្លេបាសាក់របស់យើង កោះពេជ្ររីកស្គុះស្គាយ ដែលជាកន្លែងធ្លាប់តែដាំត្រសក់ នៅខាងមុខនេះមានផ្សារអ៊ីអន ជាផ្សារធំមួយរបស់ជប៉ុន ប្រជាពលរដ្ឋខ្មែររាប់ពាន់នាក់ បានការងារធ្វើនៅទីនេះ ហើយឯកឧត្ដមមើលឡាន ស្ទះចរាចរណ៍ ឡានជិះដោយគ្មានការភិតភ័យ ហ្នឹងហើយជាកេរ្តិ៍តំណែលរបស់សម្ដេចតេជោ គឺសុខសន្តិភាព ការអភិវឌ្ឍដែលឯកឧត្ដមអង្គុយរាល់ថ្ងៃនេះ ក៏អត់ចាប់អារម្មណ៍ផង ប៉ុន្តែហ្នឹងហើយកេរ្តិ៍តំណែលសម្ដេចតេជោ គឺសុខសន្តិភាព សេចក្ដីសុខ ការវិនិយោគ ការរីកចម្រើនរបស់ប្រជាពលរដ្ឋ ហ្នឹងហើយកេរ្តិ៍តំណែលរបស់គាត់» ។

No comments