Page Nav

HIDE

Breaking News:

latest

ឯកឧត្តមបណ្ឌិតហ៊ុនម៉ាណែតអញ្ជេីញចូលរួមពិធីសម្ពោធជាផ្លូវការក្រុមហ៊ុន ម៉េកូ អ៉ិនថេលីជេន (ខេមបូឌា) ឯ.ក

  ខេត្តតាកែវ, ថ្ងៃចន្ទ ទី២០ កុម្ភ: ២០២៣​  សារទាំងស្រុករបស់ឯកឧត្តមណ្ឌិតហ៊ុនម៉ាណែត ខ្ញុំនៅចាំបានថានៅក្នុងទសវត្សរ៍ទី៨០ និងដើមទសវត្សរ៍ទី៩០ សម្ភា...


 




ខេត្តតាកែវ, ថ្ងៃចន្ទ ទី២០ កុម្ភ: ២០២៣​  សារទាំងស្រុករបស់ឯកឧត្តមណ្ឌិតហ៊ុនម៉ាណែត
ខ្ញុំនៅចាំបានថានៅក្នុងទសវត្សរ៍ទី៨០ និងដើមទសវត្សរ៍ទី៩០ សម្ភារៈប្រើប្រាស់ស្ទើរតែទាំងអស់ រួមទាំងគ្រឿងឧបភោគបរិភោគមួយភាគធំ ដូចជាភេសជ្ជៈ គឺជាផលិតផលនាំចូលពីបរទេស ដោយសារយើងមិនមានលទ្ធភាពផលិតនៅក្នុងប្រទេសទេនៅពេលនោះ។

ប៉ុន្តែបច្ចុប្បន្ននេះកម្ពុជាយើងបានអភិវឌ្ឍសមត្ថភាពក្នុងការផលិតនិងតម្លើងនូវផលិតផលជាច្រើននៅក្នុងប្រទេស ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក ព្រមទាំងនាំចេញទៅក្រៅប្រទេសទៀតផង ដូចជាគ្រឿងឧបភោគបរិភោគ សម្លៀកបំពាក់ ស្បែកជើង កាបូបនិងវ៉ាលិស គ្រឿងសង្ហារឹម គ្រឿងឧបករណ៍សម្ភារៈអគ្គិសនី កង់ ម៉ូតូ រថយន្ត ។ល។

នេះជាមោទនភាពពិតៗរបស់កម្ពុជាដែលអភិវឌ្ឍក្រោមម្លប់នៃសុខសន្តិភាព។

ឯកឧត្តមហ៊ុនម៉ាណែតអញ្ជេីញចូករួមពិធីសម្ពោធជាផ្លូវការក្រុមហ៊ុន ម៉េកូ អ៉ិនថេលីជេន (ខេមបូឌា) ឯ.ក ដែលជាក្រុមហ៊ុនផលិតអំពូលអគ្គិសនីសម្រាប់នាំចេញទៅសហរដ្ឋអាមេរិកនិងកាណាដា ដែលមានទីតាំងស្ថិតនៅ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ។

No comments