Page Nav

HIDE

Breaking News:

latest

លោក Macron នឹងបំពេញទស្សនកិច្ចនៅចិន ក្រោយពីដឹងពីផែនការស្វែងរក សន្តិភាពនៅអ៊ុយក្រែន

ប៉ារីស៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ថា កាលពីថ្ងៃសៅរ៍ លោក Emmanuel Macron ប្រធានាធិបតីបា...


ប៉ារីស៖
ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ថា កាលពីថ្ងៃសៅរ៍ លោក Emmanuel Macron ប្រធានាធិបតីបារាំង បានថ្លែងថា លោកនឹងធ្វើទស្សនកិច្ច នៅប្រទេសចិនក្នុងខែមេសា ហើយបានជំរុញឲ្យក្រុងប៉េកាំង ឱ្យដាក់សម្ពាធលើប្រទេសរុស្ស៊ី ឱ្យបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ។

គេបានដឹងថា ប្រទេសចិន បានស្វែងរកដោយទីតាំងខ្លួនឯង ជាភាគីអព្យាក្រឹតលើជម្លោះ បើទោះបីជាខ្លួនបានរក្សាទំនាក់ទំនង ជិតស្និទ្ធជាមួយរុស្ស៊ីក្តី និងបានជួយបំបែកសេចក្តីថ្លែងការណ៍រួម ថ្កោលទោសសង្គ្រាមនៅឯកិច្ចប្រជុំក្រុម G20 នៅក្នុងប្រទេសឥណ្ឌា ។

ផែនការនោះបានបោះពុម្ភផ្សាយ ឯកសារគោលជំហរ១២ចំណុច កាលពីថ្ងៃសុក្រដែលបានអំពាវនាវ ឱ្យមានការចរចាសន្តិភាពជាបន្ទាន់ និង “ដំណោះស្រាយនយោបាយ” ដើម្បីបញ្ចប់ជម្លោះ ។

គួររំលឹកថា លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានសម្តែងក្តីសង្ឃឹមថា នឹងជួបសមភាគីចិន ហ្ស៊ី ជិនពីង ដោយហៅផែនការនេះថា “មានសារៈសំខាន់សម្រាប់សន្តិសុខពិភពលោក” ។

លោក Macron បានថ្លែងកាលពីថ្ងៃសៅរ៍ថា លោកនឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន នៅដើមខែមេសា ហើយបានជំរុញឲ្យក្រុងប៉េកាំងឱ្យជួយ “ដាក់សម្ពាធ” លើប្រទេសរុស្ស៊ីឱ្យបញ្ចប់សង្រ្គាម ៕

No comments