ខេត្តស្ទឹងត្រែង៖ ថ្ងៃចន្ទ - អង្គារ៍ ១៥កើត - ០១ រោចខែផល្គុនឆ្នាំខាល ចត្វាស័ក ព . ស . ២៥៦៦ ត្រូវនឹងថ្ងៃទី៦ - ៧ ខែមីនា ឆ្នាំ២០២៣...
ខេត្តស្ទឹងត្រែង៖ថ្ងៃចន្ទ-អង្គារ៍ ១៥កើត -០១ រោចខែផល្គុនឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ត្រូវនឹងថ្ងៃទី៦-៧ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម អុឹង អៀង រដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពល និងជាអនុប្រធានក្រុមការងារចុះត្រួតពិនិត្យ និងអធិការកិច្ចសកម្មភាពក្នុងវិស័យប្រេងកាត បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយមន្ទីររ៉ែនិងថាមពលខេត្តស្ទឹងត្រែង និងកិច្ចប្រជុំផ្សព្វផ្សាយ ជម្រុញការងារពាក់ព័ន្ធនឹងអធិការកិច្ចក្នុងវិស័យប្រេងកាត ចំពោះអាជីវករម្ចាស់ស្ថានីយដែលបានផុតសុពលភាពនិងការងារផ្សព្វផ្សាយអំពីសុវត្ថិភាពនិងហានិភ័យជូនដល់ម្ចាស់ស្ថានីយប្រេងនិងឧស្ម័នឥន្ធនៈដែលពុំមានរៀបចំកបំពង់ទទួលប្រេងនិងមានប្រភពបញ្ឆេះផ្សេងៗនៅក្បែឋបនភណ្ឌនរបស់ស្ថានីយនៅក្នុងខេត្តស្ទឹងត្រែង។ ជាមួយគ្នានោះផងដែរ ឯកឧត្តមក៏បានដឹកនាំក្រុមការងារចុះទៅត្រួតពិនិត្យទីតាំងស្ថានីយមួយចំនួន ក្នុងគោលបំណងដើម្បីពិនិត្យនិងជំរុញការផ្សព្វផ្សាយ អំពីកំរិតហានិភ័យដែលអាចកើតមានឡើងជាយថាហេតុចំពោះការសាងសង់ស្ថានីយដោយមិនគោរពតាមលក្ខណបច្ចេកទេសនិងបានជម្រុញឲ្យម្ចាស់ស្ថានីយដែលផុតសុពលភាព ឲ្យមកបន្តសុពលភាពពីក្រសួងរ៉ែនិងថាមពលផងដែរ។
No comments