Page Nav

HIDE

Breaking News:

latest

ក្រសួងធនធានទឹក ៖ ចាប់ពីថ្ងៃទី ២៦ ខែមេសា – ២ ខែឧសភា ឆ្នាំ២០២៣ អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

ភ្នំពេញ ៖ ក្នុងអំឡុងមួយសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីកម្រិតសម្ពាធទាបខ្សោយ ទៅមធ្យមនិងខ្យល់ប្រែប្រួល ។ ដោយឡែកនៅថ្ងៃខ្លះ ...


ភ្នំពេញ ៖ ក្នុងអំឡុងមួយសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីកម្រិតសម្ពាធទាបខ្សោយ ទៅមធ្យមនិងខ្យល់ប្រែប្រួល ។ ដោយឡែកនៅថ្ងៃខ្លះ ក៍នឹងអាចកើតមានឡើង នូវសម្ពាធទាបកម្តៅ ( Thermal Low ) ផងដែរ ។


ក្រសួងបានបញ្ជាក់ថា ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖

១-តំបន់ទំនាបកណ្តាល ៖

-សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C

-សីតុណ្ហភាពអតិបរមា មានពី ៣៦-៣៨ °C

-ផ្នែកមួយចំនួន នៃបណ្តារាជធានី-ខេត្ត អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម និងអាចបង្គួរនៅ
ផ្នែកខ្លះលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ពិសេសបណ្តាខេត្តភាគពាយ័ព្យ ។
២-តំបន់ខ្ពង់រាប ៖

-សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C

-សីតុណ្ហភាពអតិបរមា មានពី ៣៥-៣៧ °C

-អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
៣-តំបន់មាត់សមុទ្រ ៖

-សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C

-សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C

-អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

សូមសាធារណជន ទទួលជ្រាបជាព័ត៍មាន និងបង្កើនការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិ ដែលអាចកើតមានឡើងជាយថាហេតុ ៕

No comments