Page Nav

HIDE

Breaking News:

latest

កិច្ចប្រជុំផ្សព្វផ្សាយ ជម្រុញការងារពាក់ព័ន្ធនឹងអធិការកិច្ចក្នុងវិស័យប្រេងកាត ជាមួយមន្ទីររ៉ែនិងថាមពល និងអាជីវកម្ចាស់ស្ថានីយប្រេងនិងឧស្ម័នឥន្ធនៈនៅក្នុងខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖​  ថ្ងៃព្រហស្បត្តិ៍ -  សុក្រ   ១ - ២   កើតខែពិសាខ ឆ្នាំថោះ   បញ្ចស័ក   ព . ស .  ២៥៦៦​  ត្រូវនឹងថ្ងៃទី២០ - ២១ខែមេសា ឆ្នាំ២០...


ខេត្តបន្ទាយមានជ័យ៖​ ថ្ងៃព្រហស្បត្តិ៍សុក្រ - កើតខែពិសាខឆ្នាំថោះ បញ្ចស័ក .២៥៦៦​ ត្រូវនឹងថ្ងៃទី២០-២១ខែមេសាឆ្នាំ២០២៣​ ឯកឧត្តម អុឹង អៀង រដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពល និងជាអនុប្រធានក្រុមការងារចុះត្រួតពិនិត្យ និងអធិការកិច្ចសកម្មភាពក្នុងវិស័យប្រេងកាត បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយមន្ទីររ៉ែនិងថាមពលខេត្តបន្ទាយមានជ័យ និងកិច្ចប្រជុំផ្សព្វផ្សាយ ជម្រុញការងារពាក់ព័ន្ធនឹងអធិការកិច្ចក្នុងវិស័យប្រេងកាត ចំពោះអាជីវករម្ចាស់ស្ថានីយដែលបានផុតសុពលភាពនិងការងារផ្សព្វផ្សាយអំពីសុវត្ថិភាពនិងហានិភ័យជូនដល់ម្ចាស់ស្ថានីយប្រេងនិងឧស្ម័នឥន្ធនៈដែលពុំមានរៀបចំកបំពង់ទទួលប្រេងនិងមានប្រភពបញ្ឆេះផ្សេងៗនៅក្បែឋបនភណ្ឌនរបស់ស្ថានីយនៅក្នុងខេត្តបន្ទាយមានជ័យ។ជាមួយគ្នានោះផងដែរ ឯកឧត្តមក៏បានដឹកនាំក្រុមការងារចុះទៅត្រួតពិនិត្យទីតាំងស្ថានីយមួយចំនួន ក្នុងគោលបំណងដើម្បីពិនិត្យនិងជំរុញការផ្សព្វផ្សាយ អំពីកំរិតហានិភ័យដែលអាចកើតមានឡើងជាយថាហេតុចំពោះការសាងសង់ស្ថានីយដោយមិនគោរពតាមលក្ខណបច្ចេកទេសនិងបានជម្រុញឲ្យម្ចាស់ស្ថានីយដែលផុតសុពលភាព ឲ្យមកបន្តសុពលភាពពីក្រសួងរ៉ែនិងថាមពលផងដែរ។










No comments