Page Nav

HIDE

Breaking News:

latest

មនុស្ស ៤នាក់រងរបួសក្នុងហេតុការណ៍ផ្ទុះចំរថយន្តប៉ូលិសក្នុងប្រទេសប៉ាគីស្ថាន

ប្រទេសប៉ាគីស្ថាន៖មន្ត្រីប៉ូលិសនិងមន្ត្រីសុខាភិបាលបាននិយាយថាកាលពីថ្ងៃចន្ទថាយ៉ាងហោចណាស់មនុស្ស៤នាក់រងរបួស ក្នុងហេតុការណ៍ផ្ទុះដែលកើតឡើងក្នុងតំបន...


ប្រទេសប៉ាគីស្ថាន៖មន្ត្រីប៉ូលិសនិងមន្ត្រីសុខាភិបាលបាននិយាយថាកាលពីថ្ងៃចន្ទថាយ៉ាងហោចណាស់មនុស្ស៤នាក់រងរបួស ក្នុងហេតុការណ៍ផ្ទុះដែលកើតឡើងក្នុងតំបន់ រ៉ូដ ស៊ីរ៉ាប នៃទីក្រុងឃ្វេតាភាគនិរតីនៃប្រទេសប៉ាគីស្ថាន។

ប៉ូលិសបាននិយាយថាក្រុមភេរវករចង់វាយប្រហារទៅលើការិយាល័យមន្ត្រីនៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកនោះប៉ុន្តែមន្ត្រីទាំងអស់មិនមានអ្នករង​របួសនៅ​ក្នុងឧបទ្ទវហេតុ​នេះទេ។

ប៉ូលិសបានបន្ថែមឱ្យដឹងថាគ្រឿងផ្ទុះត្រូវបានគេដំឡើងនៅក្នុងបង្គោលក្បែរផ្លូវដើម្បីវាយប្រហារទៅលើរថយន្តប៉ូលិស។ក្រោយពីមានហេតុការណ៍ផ្ទុះកម្លាំងសន្តិសុខនិងក្រុមជួយសង្គ្រោះប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុនិងបញ្ជូនអ្នករងរបួសទៅកាន់មន្ទីរពេទ្យក្បែរនោះភ្លាមៗ។

កម្លាំងសន្តិសុខបានបិទតំបន់នោះហើយចាប់ផ្តើមប្រតិបត្តិការរុករក។ពុំទាន់មានក្រុមឬបុគ្គលណាមួយអះអាងពីការវាយ

ប្រហារនេះនៅឡើយទេ។

នៅក្នុងហេតុការណ៍មួយផ្សេងទៀតកាលពីល្ងាចថ្ងៃចន្ទមនុស្សយ៉ាងតិច៤នាក់បានស្លាប់និង១៥នាក់ផ្សេងទៀតរងរបួសនៅក្នុងការបំផ្ទុះគ្រាប់បែកនៅក្បែររថយន្តប៉ូលិសក្នុងក្រុងឃ្វេតា៕

No comments