Page Nav

HIDE

Breaking News:

latest

កិច្ចប្រជុំផ្សព្វផ្សាយ ជម្រុញការងារពាក់ព័ន្ធនឹងអធិការកិច្ចក្នុងវិស័យប្រេងកាត ជាមួយមន្ទីររ៉ែនិងថាមពល និងអាជីវកម្ចាស់ស្ថានីយប្រេងនិងឧស្ម័នឥន្ធនៈនៅក្នុងខេត្តឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ៖ ថ្ងៃចន្ទ ១១ រោចខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣  ឯកឧត្តម អុឹង អៀង រដ្ឋលេខាធិការក្រសួង...


ខេត្តឧត្តរមានជ័យ៖
ថ្ងៃចន្ទ ១១ រោចខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម អុឹង អៀង រដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពល និងជាអនុប្រធានក្រុមការងារចុះត្រួតពិនិត្យ និងអធិការកិច្ចសកម្មភាពក្នុងវិស័យប្រេងកាត បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយមន្ទីររ៉ែនិងថាមពលខេត្តឧត្តរមានជ័យ និងកិច្ចប្រជុំផ្សព្វផ្សាយ ជម្រុញការងារពាក់ព័ន្ធនឹងអធិការកិច្ចក្នុងវិស័យប្រេងកាត។ ចំពោះអាជីវករម្ចាស់ស្ថានីយដែលបានផុតសុពលភាពនិងការងារផ្សព្វផ្សាយអំពីសុវត្ថិភាពនិងហានិភ័យជូនដល់ម្ចាស់ស្ថានីយប្រេងនិងឧស្ម័នឥន្ធនៈដែលពុំមានរៀបចំកបំពង់ទទួលប្រេងនិងមានប្រភពបញ្ឆេះផ្សេងៗនៅក្បែរឋបនភណ្ឌនរបស់ស្ថានីយនៅក្នុងខេត្តឧត្តរមានជ័យ។

ជាមួយគ្នានោះផងដែរ ឯកឧត្តមក៏បានដឹកនាំក្រុមការងារចុះទៅត្រួតពិនិត្យទីតាំងស្ថានីយមួយចំនួន ក្នុងគោលបំណងដើម្បីពិនិត្យនិងជំរុញការផ្សព្វផ្សាយ អំពីកំរិតហានិភ័យដែលអាចកើតមានឡើងជាយថាហេតុចំពោះការសាងសង់ស្ថានីយដោយមិនគោរពតាមលក្ខណបច្ចេកទេសនិងបានជម្រុញឲ្យម្ចាស់ស្ថានីយដែលផុតសុពលភាព ឲ្យមកបន្តសុពលភាពពីក្រសួងរ៉ែនិងថាមពលផងដែរ។







No comments