Page Nav

HIDE

Breaking News:

latest

រកផ្លូវវាង! ស្អែកនេះរដ្ឋបាលរាជធានីនឹងផ្អាកចរាចរយានជំនិះគ្រប់ប្រភេទ នៅតាមបណ្តោយផ្លូវប៉ុន្មានខ្សែនេះ

  នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ ស្អែកនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការបញ្ចៀសចរាចរយានយន្ដគ្រប់ប្រភេទជាបណ្ដោះអាសន្ន ដើម្បីរៀបចំយុទ្ធនាការឃោ...

 

នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ ស្អែកនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការបញ្ចៀសចរាចរយានយន្ដគ្រប់ប្រភេទជាបណ្ដោះអាសន្ន ដើម្បីរៀបចំយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី ៧ ឆ្នាំ ២០២៣ ដែលនឹងឈានចូលមកដល់ពេលឆាប់ៗខាងមុខនេះ។ដោយហេតុនេះរដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការបញ្ចៀសចរាចរនៅតាមបណ្តាយផ្លូវមួយចំនួនដូចខាងក្រោមនេះ ៖

នៅម៉ោង ៨៖០០នាទីព្រឹកចាប់ពី បណ្តោយមហាវិថីសម្តេច ហ៊ុន សែន ផ្លូវបត់ឆ្វេងទៅកាន់មហាវិថីអ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគធិបតី ហ៊ុន នាង (ផ្លូវ ៣០ម៉ែត្រ) កាត់តាមបុរីជីបម៉ុង បត់ស្តាំចូលផ្លូវបឹងទំពុន (ផ្លូវលេខ ៣៧១) បត់ឆ្វេងចូលផ្លូវលេខ ២៧១ ឆ្ពោះទៅស្ពានអាកាស៧មករា បន្តចូលផ្លូវលេខ ៥៩៨ ដល់រង្វង់មូលកាំកូស៊ីធី បត់ឆ្វេងចូលផ្លូវឧកញ៉ាម៉ុងឬទ្ធី (ផ្លូវលេខ ១៩២៨) បត់ឆ្វេងចូលមហាវិថីមិត្តភាពភ្នំពេញ-ហាយណូយ រួចបត់ឆ្វេងចូលផ្លូវលេខ ១៩៨៦ បន្តបត់ឆ្វេងផ្លូវលេខ ១០០៣ រហូតដល់ចំណុចផ្លូវលេខ ១០០៣ កែងនឹងផ្លូវលេខ ១៩៦៦។

លុះថ្ងៃឡើងពីម៉ោង ២រសៀល ក្បួននឹងចេញដំណើរពីបណ្តោយផ្លូវ ១៩៦៦ បត់ឆ្វេងចូលទៅផ្លូវឧកញ៉ាឃ្លាំងមឿង (ផ្លូវលេខ ៧០) ឆ្ពោះទៅរងវង្វង់មូលកាំភ្លើងគួចកាណុង និងបន្តតាមផ្លូវលេខ ៧៤ រួចបត់ស្តាំចូលតិរវិថីព្រះស៊ីសុវត្ថិ បត់ស្តាំចូលផ្លូវលេខ ១៣០ បត់ស្តាំចូលផ្លូវប៉ាស្ទ័រ (ផ្លូវលេខ៥១) បត់ស្តាំចូលវិថីសម្តេចប៉ាន (ផ្លូវលេខ ២១៤) ឆ្ពោះទៅរង្វង់មូលវត្តសំពៅមាស បត់ឆ្វេងចូលផ្លូវលេខ ១៦៣ រហូតដល់ស្តុបទួលទំពូង បត់ឆ្វេងចូលមហាវិថីម៉ៅសេទុង (ផ្លូវលេខ ២៤៥) រហូតដល់ស្តុបបូកគោ បត់ស្តាំចូលមហាវិថីព្រះមុនីវង្ស។

ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏សូមការអធ្យាស្រ័យចំពោះបងប្អូនដែលត្រូវធ្វើដំណើរកាត់តាមកំណាត់ផ្លូវខាងលើ និងបញ្ចៀសការធ្វើដំណើរឆ្លងកាត់ទីតាំងប្រារព្ធកម្មវិធីតាមកាលបរិច្ឆេទខាងលើដោយក្ដីអនុគ្រោះ។ ក្នុងនោះ នៅពេលផុតរយៈពេលដែលត្រូវបញ្ចៀសចរាចរនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងបើកឲ្យចរាចរជាធម្មតាឡើងវិញ៕




No comments