Page Nav

HIDE

Breaking News:

latest

Elon Musk មានគម្រោងបង្កើតមជ្ឈមណ្ឌលមួយនៅលើ X ដើម្បីឱ្យអ្នកប្រើប្រាស់អាចជួញដូរភាគហ៊ុនបាន

បរទេស៖ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Semafor បានរាយការណ៍ថា Twitter ដែលឥឡូវហៅថា X របស់លោក Elon Musk កំពុងស្វែងរកជំនួយក្នុងការប្រែក្លាយបណ្...


បរទេស៖ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Semafor បានរាយការណ៍ថា Twitter ដែលឥឡូវហៅថា X របស់លោក Elon Musk កំពុងស្វែងរកជំនួយក្នុងការប្រែក្លាយបណ្ដាញសង្គមនេះ ទៅជាមជ្ឈមណ្ឌលជួញដូរភាគហ៊ុន សម្រាប់អ្នកប្រើប្រាស់របស់ខ្លួន។ Semafor បាននិយាយថា X បានទាក់ទងទៅក្រុមហ៊ុនទិន្នន័យហិរញ្ញវត្ថុក្នុងរយៈពេល ២ សប្តាហ៍កន្លងមកនេះ ដើម្បីស្វែងរកការគាំទ្រគំនិតនេះ។ X គ្មានផែនការផ្ដល់សំណងនៅក្នុងសំណើរបស់ពួកគេទេ ប៉ុន្តែបានសុំឱ្យអ្នកមានបំណងចូលរួមត្រូវប្រកាសពីចំនួនប្រាក់ផ្ទាល់ខ្លួនរបស់ពួកគេ ដែលពួកគេនឹងដាក់លើគម្រោងនេះ។

យ៉ាងណាក៏ដោយ លោក Musk បាននិយាយថា មិនទាន់មានដំណើរការណាមួយនោះទេ គិតមកទល់ពេលនេះ។ ប៉ុន្តែការបង្វែរ X ទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ក៏មិនមែនជារឿងថ្មីថ្មោងដែរ ព្រោះថាអ្នកប្រើប្រាស់អាចរកមើលទិន្នន័យហិរញ្ញវត្ថុ ដោយប្រើ «Cashtags» តាំងពីឆ្នាំ២០២២ មកម្ល៉េះ។ នៅក្នុងខែមេសា Twitter ក៏បានចូលជាដៃគូជាមួយ eToro ដើម្បីអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើពាណិជ្ជកម្មភាគហ៊ុន និងទ្រព្យសម្បត្តិផ្សេងទៀត ដោយការចូលប្រើវេទិការបស់ eToro តាមរយៈ X។ ប៉ុន្តែមុខងារនេះ នៅមិនទាន់ត្រូវបានបញ្ចូលជាផ្លូវការនៅឡើយទេ។


លោក Musk ក៏មានគម្រោងបង្កើតកម្មវិធី go-to សម្រាប់សេវាកម្មជាច្រើន ហើយនៅក្នុងខែតុលា គាត់បានបង្ហោះសារថា «ការទិញ Twitter គឺជាការបង្កើនល្បឿនដល់ការបង្កើត X ដែលជាកម្មវិធីគ្រប់យ៉ាង»។ នៅឯកិច្ចប្រជុំម្ចាស់ភាគហ៊ុនប្រចាំឆ្នាំរបស់ក្រុមហ៊ុន Tesla កាលពីឆ្នាំមុន គាត់ក៏បាននិយាយថាគាត់មានចក្ខុវិស័យដ៏អស្ចារ្យសម្រាប់ X ឱ្យក្លាយជា «អ្វីមួយដែលនឹងមានប្រយោជន៍ខ្លាំងណាស់សម្រាប់ពិភពលោក»៕

No comments