Page Nav

HIDE

Breaking News:

latest

ចិនចាត់ទុក ដំណើរទស្សនកិច្ច របស់សម្ដេចធិបតី ហ៊ុន​ ម៉ាណែត​ បញ្ជាក់ពីជំហរគាំទ្រ ដ៏មុតមាំរបស់កម្ពុជា

ភ្នំពញ ៖ លោក ឡាន ធានលី អភិបាល នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី បានវាយតម្លៃខ្ពស់ ចំពោះការបំពេញទស្សនកិច្ចផ្លូវការ និងការចូលរួមពិព័រណ៍ របស់សម្ដេ...



ភ្នំពញ ៖ លោក ឡាន ធានលី អភិបាល នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី បានវាយតម្លៃខ្ពស់ ចំពោះការបំពេញទស្សនកិច្ចផ្លូវការ និងការចូលរួមពិព័រណ៍ របស់សម្ដេចធិបតី ហ៊ុន​ម៉ាណែត​ ដែលបញ្ជាក់អំពីការយកចិត្តទុកដាក់ និងជំហរគាំទ្រដ៏មុតមាំរបស់កម្ពុជា ចំពោះប្រទេសចិន ។

ការវាយតម្លៃ របស់លោកអភិបាល នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ខាងលើនេះ ធ្វើឡើងក្នុងជំនួបជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងណាននីង តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ។

ក្នុងជំនួបនេះ សម្តេចធិបតី ហ៊ន ម៉ាណែត បានគូសបញ្ជាក់អំពីផ្លែផ្កា ដែលសម្ដេចធិបតី ទទួលបាន ពីការបំពេញទស្សនកិច្ចផ្លូវការ និងការចូលរួមក្នុងពិព័រណ៍ ចិន-អាស៊ាន លើកទី ២០ នៅទីក្រុងណាននីង នៃតំបន់ស្វយ័ត ជនជាតិជាំងក្វាងស៊ី។

ក្នុងនោះ ក្នុងនាមតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី លោកអភិបាល បានវាយតម្លៃខ្ពស់ ចំពោះការបំពេញទស្សនកិច្ចផ្លូវការ និងការចូលរួមពិព័រណ៍របស់ សម្ដេចធិបតី និងគណៈប្រតិភូ ដែលនេះបញ្ជាក់ អំពីការយកចិត្តទុកដាក់ និងជំហរគាំទ្រ ដ៏មុតមាំរបស់កម្ពុជា ចំពោះប្រទេសចិននិយាយជារួម និងចំពោះទីក្រុងណាននីង និយាយដោយឡែក ។

ជាងនេះទៅទៀត លោកអភិបាល ក៏បានរំលេចបន្ថែមថា “បានស្ដាប់យ៉ាងយកចិត្តទុកដាក់ នូវសុន្ទរកថាដែល សម្ដេចធិបតី បានថ្លែងនៅក្នុងឱកាស នៃការបើកពិព័រណ៍ចិន-អាស៊ាន លើកទី២០និង បានឯកភាពទាំងស្រុង ចំពោះទស្សនវិស័យដែល សម្តេចធិបតី បានលើកឡើង” ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកទឹកចិត្ត ឱ្យមានការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែប្រសើរឡើង ជាពិសេស ផ្នែកពាណិជ្ជកម្ម វិនិយោគ កសិកម្មទំនើប កសិ-ឧស្សាហកម្ម និងសេដ្ឋកិច្ចឌីជីថល ៕

No comments