Page Nav

HIDE

Breaking News:

latest

សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួម កិច្ចប្រជុំកំពូលអាស៊ាន នៅទីក្រុងហ្សាកាតា

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ...


ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅសាធារណរដ្ឋឥណ្ឌូនេស៊ី ។

សូមបញ្ជាក់ថា សម្តេចនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើដំណើរចាកចេញពីទីក្រុងភ្នំពេញ ប្រទេសកម្ពុជា នៅថ្ងៃទី០៤ ហើយ​នឹងធ្វើមាតុភូមិនិវត្តន៍ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ ។

សម្រាប់ប្រមុខរាជរដ្ឋាភិបាលថ្មី នៃកម្ពុជាទាំងនេះ​គឺ​ជា​ឱកាស​មួយ​ពោរ​ពេញ​ ​ទៅ​ដោយ​និមិត្តរូប​នយោបាយ។ ហើយនេះជា​លើក​ទី​មួយ​បង្អស់ ដែល​សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុង​នាម​ជា​នាយក​រដ្ឋមន្ត្រី​ថ្មី ​នៃ​ព្រះរាជាណាចក្រកម្ពុជា ​ពី​ថ្ងៃ​ទី​២២​សីហា​មក នឹង​បង្ហាញ​មុខ​ជា​ផ្លូវ​ការ លើ​ឆាក​អន្តរ​ជាតិ។
ដោយក្នុងនោះ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅ​ទីក្រុង​ហ្សាកាតា សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នឹង​មាន​ឈ្មោះ​ជា​មេ​ដឹក​នាំ​កំពូល ​ក្មេង​ជាង​គេ​បង្អស់​ ក្នុង​ចំណោម​មេ​ដឹក​នាំ​កំពូល​បច្ចុប្បន្ន ទាំង​១០​រូប​របស់​អាស៊ាន៕

No comments