Page Nav

HIDE

Breaking News:

latest

សម្តេចធិបតី អញ្ជើញសម្ពោធអគារ រដ្ឋបាលថ្មី និងសមិទ្ធផលនានា ក្នុងខេត្តកំពង់ស្ពឺ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យ...



ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាលថ្មី និងសមិទ្ធផលនានាក្នុងខេត្តកំពង់ស្ពឺ ព្រមទាំងប្រកាស ខេត្តកំពង់ស្ពឺ ជាខេត្តអស់មីន ។

សូមរំលឹកថា គោលដៅ “កម្ពុជាគ្មានមីន ឆ្នាំ២០២៥” បាន និងកំពុងមានវឌ្ឍនភាព យ៉ាងល្អប្រសើរ ឆ្ពោះទៅរកគោលដៅ ដែលបានរំពឹងទុក ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ហើយខេត្តកំពង់ស្ពឺ គឺជាខេត្តទី១៣ ដែលអស់មីនទាំងស្រុង បន្ទាប់ពីរាជធានី-ខេត្ត ទាំង១២ផ្សេងទៀត រួមមាន ៖ ខេត្តស្ទឹងត្រែង ខេត្តកែប ខេត្តព្រៃវែង រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តកំពង់ឆ្នាំង ខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកំពត ។ ផ្លែផ្កានៃសមិទ្ធផលនេះ គឺជាកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ពិសេសអាជ្ញាធរមីន ដែលបានយកចិត្តទុកដាក់ខ្ពស់ លើកិច្ចការដ៏សំខាន់នេះ ក្នុងគោលបំណងជាក់លាក់មួយ គឺ “កម្ពុជានឹងគ្មានជនណាម្នាក់ ឬប្រជាពលរដ្ឋខ្មែរ ណាម្នាក់ បន្តរងគ្រោះថ្នាក់ ដោយសារគ្រាប់មីន ក្រោយឆ្នាំ២០២៥ ទៀតឡើយ”៕

No comments