Page Nav

HIDE

Breaking News:

latest

សម្តេចធិបតី៖ អាកាសយានដ្ឋានអន្តរជាតិ ​សៀមរាប-អង្គរ នឹងក្លាយជាសក្តានុពល ស្រូបទាញដ៏ខ្លាំងក្លា សម្រាប់វិស័យទេសចរណ៍

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា អាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ នឹងក្លាយជាសក្តានុពលស្រូបទាញដ៏ខ្លាំងក...




ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា អាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ នឹងក្លាយជាសក្តានុពលស្រូបទាញដ៏ខ្លាំងក្លា និងសំខាន់សម្រាប់វិស័យទេសចរណ៍ក្នុងខេត្តសៀមរាប ។

យោងតាមសារលើកឡើង លើបណ្តាញសង្គមនានា របស់សម្តេចធិបតី​ ហ៊ុន ម៉ាណែត នាថ្ងៃទី៣១​ តុលានេះ បានឲ្យដឹងថា “អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ត្រូវបានបើកឱ្យដំណើរការនៅថ្ងៃទី១៦ តុលា ២០២៣ ដែលមានទីតាំងស្ថិតនៅក្នុងឃុំតាយែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ដោយគ្របដណ្តប់លើផ្ទៃដីប្រមាណ ៧០០ហិកតា មានចម្ងាយប្រមាណ ៤០គីឡូម៉ែត្រ ពីប្រាសាទអង្គរវត្ត និង៥១គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប ព្រមទាំងរចនា ឡើងពីការបញ្ចូលគ្នានូវ “វប្បធម៌ ធម្មជាតិ និងភាពឆ្លាតវៃ”។”

សម្តេចនាយករដ្ឋមន្ត្រី បន្តទៀតថា “អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ មានលំដាប់ថ្នាក់នៃការហោះហើរប្រភេទ4E ដែលអាចផ្តល់លទ្ធភាព ឱ្យយន្តហោះធុនធំ Boeing747 និង Airbus A340 ធ្វើការចុះចតបាន ដោយនឹងអាចមានលទ្ធភាព ទទួលអ្នកដំណើរចំនួន ៧លាននាក់ក្នុងមួយឆ្នាំ សម្រាប់ផែនការ រយៈពេលខ្លី និង២០លាននាក់ក្នុងមួយឆ្នាំសម្រាប់ផែនការរយៈពេលវែង។”

No comments