Page Nav

HIDE

Breaking News:

latest

ក្រសួងរ៉ែនិងថាមពល នឹងរៀបចំកម្មវិធីសប្បុរសធម៌ បរិច្ចាគឈាម លើកទី១២ នៅថ្ងៃ៦ វិច្ឆិកា

ភ្នំពេញ ៖ ក្រសួងរ៉ែ និងថាមពល នឹងរៀបចំកម្មវិធីសប្បុរសធម៌បរិច្ចាកឈាម ដល់មជ្ឈមណ្ឌលជាតិផ្ដល់ឈាមលើកទី១២ វេលាម៉ោង៨ព្រឹក នៅជាន់ទី៥ នាថ្ងៃទី៦ វិច្ឆិ...


ភ្នំពេញ ៖ ក្រសួងរ៉ែ និងថាមពល នឹងរៀបចំកម្មវិធីសប្បុរសធម៌បរិច្ចាកឈាម ដល់មជ្ឈមណ្ឌលជាតិផ្ដល់ឈាមលើកទី១២ វេលាម៉ោង៨ព្រឹក នៅជាន់ទី៥ នាថ្ងៃទី៦ វិច្ឆិកា ខាងមុខ ។

តាមរយៈសេចក្ដីជូនដំណឹងរបស់ក្រសួងបានឲ្យដឹងថា ក្រសួង បានសហការជាមួយបជ្ឈមណ្ឌលជាតិផ្តល់ឈាម នឹងរៀបចំកម្មវិធីសប្បុរសធម៌ បរិច្ចាគឈាម តាមការស្ម័គ្រចិត្តក្នុងគោលបំណង ជួយឧបត្ថម្ភ និងសង្គ្រោះជនរងគ្រោះ ឬអ្នកជំងឺខ្វះឈាមទូទាំងប្រទេស។ នេះជាលើកទី១២ហើយដែលថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួង រួមគ្នា ចូលរួមសកម្មភាពសង្គមដើម្បីកិច្ចការមនុស្សធម៌។

ព្រឹត្តិការណ៍នេះ គឺជាការចូលរួមចំណែក លើកស្ទួយវិស័យសុខាភិបាល និងសុខមាលភាពសង្គម ព្រមទាំងជាការបញ្ជាក់អំពីចិត្តសប្បុរស និងទឹកចិត្តអាណិតស្រលាញ់ ពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រសួងរ៉ែ និងយុវជន ស.ស.យ.ក វិស័យរ៉ែ ចំពោះជនរួមជាតិគ្រប់រូបដែលមានតម្រូវការឈាមជាបន្ទាន់ ក្នុងការគ្រាអាសន្ន៕

No comments