Page Nav

HIDE

Breaking News:

latest

នាយករដ្ឋមន្ត្រី ឲ្យអ្នកបើកកន្លែងផឹកស៊ី ច្រៀងលេងកម្សាន្តមានតន្ត្រី គោរពអ្នកជិតខាង

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំថា បើបើកហាងផឹកស៊ីកន្លែងសប្បាយដែលមានភ្លេងតន្ត្រីអមបំពងសំឡេងលឺ ត្រូវចេះគោរពគ្ន...


ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំថា បើបើកហាងផឹកស៊ីកន្លែងសប្បាយដែលមានភ្លេងតន្ត្រីអមបំពងសំឡេងលឺ ត្រូវចេះគោរពគ្នាទៅវិញទៅមកជាមួយអ្នកជិតខាង យ៉ាងយូរត្រឹមម៉ោង៩ទៅ១០យប់ ។

ក្នុងឱកាសជួបសំណេះសំណាល ជាមួយកម្មករ នាថ្ងៃ២១ វិច្ឆិកា សម្តេចធិបតី នាយករដ្ឋមន្ត្រី បានលើកឡើងថា “ល្ងាចមិញមួយ ឲ្យអាជ្ញាធរ ខណ្ឌទួលគោកទៅមើល កន្លែងមួយបងប្អូន គាត់បើកតន្ត្រីអីមួយ តែយប់ជ្រៅពេក គាត់នៅតែក្តុងៗ (សំឡេងលឺ) ចឹងទៅ អ្នកជិតខាងអត់បានសម្រាក ។ ខ្ញុំបានសួរទៅថា បានឲ្យសន្យាពីរដងហើយ តែមិនព្រម ។ ខ្ញុំថាតែឥឡូវបែបនេះ ការបត់បែនភាពទន់ភ្លន់ តែម៉ឺងម៉ាត់ ល្ងាចមិញទៅដកធុងបាស ឲ្យសន្យា ហើយប្រសិន បើនិយាយមិនស្តាប់ទៀត អាចផ្អាកអាជីវកម្ម ហើយបើអត់ទៀត ដកអាជ្ញាបណ្ណតែម្តង ព្រោះឥឡូវ រស់ទាំងអស់គ្នា” ។


សម្តេចធិបតីបញ្ជាក់ថា “បងប្អូនមានអាជីវកម្មស្រួលហើយ តែត្រឹមម៉ោង៩ , ១០ ចែកគេសម្រាកផង បន្ថយសំឡេងទៅ ចាំបាច់ក្តុងៗធ្វើអី? យូរៗកុំនេះ យើងពីល្ងាចទៅ សប្បាយទាំងអស់គ្នា ហើយបងប្អូននៅជិត ក៏គាត់មិនថាដែរគេបើក តែយប់ឡើងអាណិតគ្នាផង សម្រាកចាស់ៗគាត់ឈឺ កូនទើបកើត” ។

ក្នុងនោះ សម្តេចធបិតីក៏បានឲ្យអាជ្ញាធរ ត្រូវមើល និងយកចិត្តទុកដាក់ចំពោះទីតាំងកន្លែងកម្សាន្តនានា ខណៈសម្តេចធិបតី ចាត់ទុកថា ទីតាំងទាំងនោះ សម្បូរទៅដោយមនុស្សកាចៗ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “ហើយមើលផង កន្លែងបៀកាឌិន ច្រើនអ្នកកាច ។ ផ្ទះខ្ញុំទួលគោក ម្តងម្កាល ម៉ោង១ ម៉ោង២ ជួនកាលអាឡាន ចេញទៅហ្នឹងងោងៗ តែឆ្ងល់ថា ឡាននឹងជិះស្រួលបួលទៅវាយ៉ាងម៉េច? ហើយជួនកាលចេញទៅហ្នឹងអ្នកកាច”។

សម្តេចក៏បានធ្វើការណែនាំថា “ចែកគ្នារស់ បានន័យថាម៉េច រស់នៅក្នុងសន្តិភាព រស់នៅក្នុងភាពស្ងប់ស្ងាត់ ពេលវេលា បងប្អូនក៏មានអាជីវកម្ម អាចរកចំណូលបាន តែត្រូវគោរពបងប្អូន ។ បងប្អូនដែលនៅជុំវិញក៏គោរពដែលថា គាត់ធ្វើអាជីវកម្មប្រភេទនេះ តែគោរពគ្នាទៅវិញទៅមក តែបើគ្រប់គ្នាមិនអាចអនុវត្ត យើងសម្របសម្រួលគ្នា មានតែរដ្ឋចូលហើយ ចូលទៅយកផលប្រយោជន៍ ប្រជាជនតាមផ្លូវច្បាប់របស់យើងជាគោល ។ ចឹងខ្ញុំសូមបងប្អូន ហើយថ្ងៃមុនខ្ញុំបានប្រាប់ទៅកាន់ ឯកឧត្តម សាយ សំអាល ការរៀបចំនគរូបនីយកម្មរបស់យើង ទៅថ្ងៃក្រោយ ផែនការមេ គួរគិតគូអំពីតំបន់ ។ តំបន់ណា ដែលឲ្យប្រជាពលរដ្ឋរស់នៅ ផ្លូវណាឲ្យធ្វើអាជីវកម្មអី អាជីវកម្មកម្រិតអី ។ អាជីវកម្មមិនហាមទាំងអស់ទេ ជួនកាល នៅក្នុងតំបន់ហ្នឹង គេអាចលក់ដូច ម៉ាត លក់អី តែដល់អាកាចៗហ្នឹង (ហាងផឹកស៊ីមានតន្ត្រី) យើងអាចទៅម្តុំទៅ សប្បាយៗកាចៗហ្នឹង” ៕

No comments