Page Nav

HIDE

Breaking News:

latest

សម្ដេចធិបតី៖ អ្នកប្រើបណ្ដាញសង្គម ត្រូវប្រើប្រាស់ដោយទទួលខុសត្រូវ ដើម្បីកុំឲ្យព័ត៌មានក្លែងក្លាយមកបំពុល

សៀមរាប៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា មានប្រសាសន៍ណែនាំដល់ អ្នកប្រើប្រាស់បណ្ដាញសង្គមទាំងអស់ ត្រូវប្រើប្រាស់ប្រកបដោយការទទួល...


សៀមរាប៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា មានប្រសាសន៍ណែនាំដល់ អ្នកប្រើប្រាស់បណ្ដាញសង្គមទាំងអស់ ត្រូវប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ ដើម្បីជៀសវាងកុំឲ្យព័ត៌មានក្លែងក្លាយ មកបំពុលសង្គមជាតិ។

ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម នាព្រឹកថ្ងៃ១៨ កក្កដា សម្ដេចធិបតីបានអំពាវនាវ ដល់អ្នកប្រើប្រាស់បណ្តាញសង្គម ត្រូវប្រើដោយការទទួលខុសត្រូវ ជៀសវាងប្រើព័ត៌មានក្លែងក្លាយបំពុលសង្គម បង្កើតចលាចលដល់ប្រជាពលរដ្ឋ។

សម្ដេចធិបតីមានប្រសាសន៍ថា «ខ្ញុំ សូមអំពាវនាវផងដែរ ការប្រើប្រាស់នូវប្រព័ន្ធបណ្ដាញសង្គម សូមប្រើប្រាស់ឲ្យមានការទទួលខុសត្រូវផង បើមិនចឹងពុលពេញហ្នឹង (ពុលពេញបណ្ដាញសង្គម) ព័ត៌មានក្លែងក្លាយ ចេញមកក្រឡុកពេញហ្នឹង»។

ទន្ទឹមនឹងនេះ សម្ដេចនាយករដ្ឋមន្ដ្រី បានឲ្យដឹងថា មានអ្នកសារព័ត៌មានមួយចំនួន ដោយសារតែផ្សាយព័ត៌មានលឿន ទើបផ្សាយខុស ហើយការផ្សាយកែតម្រូវ មិនមែនជាបញ្ហានោះទេ ព្រោះពួកគាត់ពុំមានចេតនា ប៉ុន្តែសារព័ត៌មានមួយចំនួនមានចេតនាផ្សាយខុស ផ្សាយបំភ្លៃ និងមានចេតនាបង្កើតបញ្ហាដើម្បីបំផ្លាញសង្គម ដែលក្រុមសារព័ត៌មានទាំងនេះ នឹងប្រឈមផ្លូវច្បាប់។

ដើម្បីជៀសវាងបញ្ហានេះ សម្ដេចក៏បានណែនាំលោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ត្រូវពិនិត្យមើលឲ្យអ្នកសារព័ត៌មានមួយចំនួនតូច ដែលកំពុងប្រព្រឹត្តខុសវិជ្ជាជីវៈ និងក្រមសីលធម៌ ត្រូវដកអាជ្ញាប័ណ្ណចោលតែម្ដង៕

No comments