Page Nav

HIDE

Breaking News:

latest

សម្ដេចធិបតី៖ កម្ពុជា មិនអាចក្លាយជាប្រទេសអ្នកមានបានទេ បើធនធានមនុស្ស ពុំមានចំណេះដឹង និងសមត្ថភាពជំនាញ

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា មានប្រសាសន៍ថា កម្ពុជា មិនអាចក្លាយជាប្រទេសអ្នកមានបាននោះទេ ប្រសិនបើធនធានមនុស្ស ពុំមានច...


ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា មានប្រសាសន៍ថា កម្ពុជា មិនអាចក្លាយជាប្រទេសអ្នកមានបាននោះទេ ប្រសិនបើធនធានមនុស្ស ពុំមានចំណេះដឹង និងសមត្ថភាពជំនាញដែលពុំអាច ប្រកួតប្រជែងនៅលើឆាកអន្តរជាតិ ។

នាឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យដំណើរការ សាកលវិទ្យាល័យ ដឹ ម៉ុងហ្វត (DE MONTFORt) នាថ្ងៃ៨ សីហា សម្ដេចធិបតីបានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលទី៧ បានផ្តោតការយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះកត្តា «មនុស្ស» នៅក្នុងការអភិវឌ្ឍប្រទេសជាតិ ឆ្ពោះទៅកាន់ប្រទេសចំណូលខ្ពស់ ស្របតាមចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។

ដោយសម្ដេចធិបតីបានគូសបញ្ជាក់ថា «យើងមិនអាចក្លាយជាប្រទេសអ្នកមានបានទេ ប្រសិនបើធនធានមនុស្សរបស់យើងពុំមាន ចំណេះដឹង និងសមត្ថភាពជំនាញ, ពុំអាចប្រកួតប្រជែងនៅលើឆាកអន្តរជាតិ, ពុំមានសុខភាពល្អគ្រប់គ្រាន់ និងពុំមានសមត្ថភាពចូលរួម កសាងមូលដ្ឋាននៃសង្គម សេដ្ឋកិច្ច និងឧស្សាហកម្ម ដែលផ្អែកលើចំណេះដឹង»។

សម្ដេចធិបតីបន្ដថា យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបានកំណត់យកអាទិភាពគន្លឹះ៥ គឺមិនមែនជាការដៃចន្យទេ ជាពិសេសគឺកត្តាមនុស្សដែលត្រូវបាន ចាប់យកជាអាទិភាពគន្លឹះខ្ពស់បំផុត។ សម្ដេចថា «មនុស្ស» គឺជាកត្តាស្នូលនៃគោលនយោបាយ ដូច្នេះហើយការអប់រំ និង ការបណ្តុះបណ្តាលមូលធនមនុស្ស គឺជាយុទ្ធសាស្ត្រវិនិយោគវែងឆ្ងាយ របស់រាជរដ្ឋាភិបាល ដើម្បីបង្កើតមូលដ្ឋានសង្គម-សេដ្ឋកិច្ច និងឧស្សាហកម្មដែលផ្តោតលើជំនាញ និងចំណេះដឹង ដើម្បីធានាថា កម្ពុជានឹងមិនធ្លាក់ចូលក្នុងអន្ទាក់ នៃប្រទេសចំណូលមធ្យម នៅក្នុងដំណើរដ៏វែងឆ្ងាយឈានឆ្ពោះទៅឋានៈ ជាប្រទេសចំណូលខ្ពស់នៅឆ្នាំ ២០៥០៕ Credit to: Dap News 

No comments