Page Nav

HIDE

Breaking News:

latest

កម្ពុជាផលិតម្សៅថ្ម Quartz សម្រាប់ធ្វើថ្មម៉ាបសិប្បនិម្មិតនាំចេញទៅក្រៅប្រទេស

ក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែថ្មមួយនៅខេត្តព្រះវិហារ បានយកថ្មកែច្នៃធ្វើជាថ្មម៉ាបសិប្បនិម្មិត ដើម្បីផ្គង់ក្នុង​ស្រុក​​ និងនាំចេញទៅអន្តរជាតិ។ ឯកឧត្...




ក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែថ្មមួយនៅខេត្តព្រះវិហារ បានយកថ្មកែច្នៃធ្វើជាថ្មម៉ាបសិប្បនិម្មិត ដើម្បីផ្គង់ក្នុង​ស្រុក​​ និងនាំចេញទៅអន្តរជាតិ។

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និង​ថាមពលបានលើកឡើងក្នុងពិធីជួបសំណេះសំណាល​ជាមួយបុគ្គលិក កម្មករក្រុមហ៊ុនរ៉ែថ្ម និងក្រុមហ៊ុនដែលខមនៅថ្ងៃទី ១៦ ខែសីហា នៅខេត្តព្រះ​វិហារ​ថា បច្ចុប្បន្នកម្ពុជាបានយកថ្ម​ពី​ក្រោម​​ដីទៅធ្វើជា​ថ្ម​ម៉ាបក្នុងការលក់ទៅប្រទេសចិន អាមេរិក និងជប៉ុនជាដើម។

ឯកឧត្តមបានបន្តថា៖ «កាលពីមុន យើងទិញថ្មម៉ាប ថ្មក្រានីតមកពីគេទាំងអស់ ឥឡូវ​យើងធ្វើការ៉ូ ធ្វើថ្មម៉ាប ប្រើក្នុងស្រុកហើយ នាំចេញទៅក្រៅប្រទេស បង្កើនចំណូល និង​ការងារឱ្យជាតិខ្មែរ»។

ឯកឧត្តមបានបន្ថែមទៀតថា៖ ក្រុមហ៊ុនរ៉ែថ្ម បានឈានមួយជំហានទៀត នាំមុខគេក្នុងការកែច្នៃ យកថ្ម Quartz មកកិនជាម្សៅ ធ្វើជាម៉ាបសិប្បនិម្មិត ដើម្បីបង្កើនតម្លៃបន្ថែម។ ហើយថា ថ្មម៉ាប​សិប្បនិម្មិតនេះ មានលក្ខណៈពិសេសជាងម៉ាបធម្មជាតិ ដោយសារ វាមិនជ្រាបទឹក ខណៈធ្វើកប៉ាល់ហោះ ឬទូកថ្លៃៗ គេចូលចិត្តប្រើម៉ាបនេះណាស់ ដែលវាមិនជាំទឹក៕ប្រភព៖kampucheathmey News

No comments