Page Nav

HIDE

Breaking News:

latest

កម្ពុជា-ហ្វីលីពីន នឹងបន្តពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការកងទ័ព

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងនាយឧត្ដមសេនីយ៍ Romeo Saturnino Brawner, Jr. នាយសេនាធិការ កងទ័ពហ្វីលីពីន នឹងបន្...


ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងនាយឧត្ដមសេនីយ៍ Romeo Saturnino Brawner, Jr. នាយសេនាធិការ កងទ័ពហ្វីលីពីន នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកងទ័ព នៃប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនថែមទៀត។

ការលើកឡើងរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត និងនាយឧត្ដមសេនីយ៍ Romeo Saturnino Brawner, Jr. ក្នុងជំនួបពិភាក្សាការងារ នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ នៅវិមានសន្ដិភាព។

ក្នុងឱកាសនៃជំនួប នាយឧត្ដមសេនីយ៍ Romeo Saturnino Brawner, Jr. បានសម្ដែងនូវមោទភាពជាខ្លាំងចំពោះ សម្ដេចធិបតី ដែលត្រូវបានជ្រើសតាំង ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនីតិកាលទី៧នៃរដ្ឋសភា និងបានវាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តការដ៏ល្អប្រសើរ រវាងកងទ័ពហ្វីលីពីន-កម្ពុជា ។

លោក Brawner បានប្ដេជ្ញាចិត្តក្នុងការបន្ដពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងកងទ័ពនៃប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនថែមទៀត តាមរយៈការអនុវត្តយន្តការដែលមានស្រាប់ និងការដាក់ចេញនូវផែនការ សកម្មភាព សម្រាប់កិច្ចសហការ ថ្មីៗបន្ថែមទៀត។

សម្ដេចធិបតី បានសម្តែងភាពរីករាយចំពោះការរីកចម្រើន នៃកិច្ចសហប្រតិបត្តិការវាងកងទ័ពកម្ពុជា-ហ្វីលីពីន និងបានថ្លែងអំណរគុណ ហ្វីលីពីន ដែលបានផ្ដល់ការគាំទ្រ ដល់កងទ័ពកម្ពុជា នាពេលកន្លងមក ព្រមទាំងបានលើកទឹកចិត្ត ឱ្យកងទ័ពនៃប្រទេសទាំងពីរ បន្តពង្រឹងនិងពង្រីក កិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំថែមទៀត ដោយផ្តោតជាសំខាន់លើការបណ្ដុះបណ្ដាល ការពង្រឹងសមត្ថភាព ការផ្លាស់ប្ដូរទស្សនកិច្ចសិក្សា និងលំហាត់រួមគ្នា ។
សម្តេចធិបតី ក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ រវាងកងទ័ពក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងការគម្រាមកំហែង មិនប្រពៃណីផងដែរ៕credit to: Dap News 

No comments